រន្ធត់មែនបុរសម្នាក់កំពុងជិះម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅផ្លូវ៥០ម៉ែត្រខណ្ឌដង្កោ


ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណះពេលកំពុងជិះម៉ូតូឆ្លងផ្លូវបំរុងបត់ឆ្វេង។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រចំនុចមុខក្លោងទ្វាវត្តហាភូមិពាមសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះពិសិដ្ឋ សាមីអាយុ ៣៧ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតឃុំព្រៃឃ្នេសស្រុកមេសាងខេត្តវែងស្នាក់នៅបន្ទប់ជួលនៅម្តុំរោងចក្រកាណាឌីយ៉ាខណ្ឌពោធិសែនជ័យ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានត្រលប់មកលេងកូននៅឯស្រុកកំណើតរបស់ប្រពន្ធគាត់នៅស្រុកបាទីខេត្តតាកែវជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AY 6204លុះដល់ចំនុចកើតហេតុជនរងគ្រោះបានបត់ឆ្លងផ្លូវត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៍សពាក់ស្លាកលេខភ្នំពេញ2AY 4350
បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅបុកជនរងគ្រោះយ៉ាងពេញទំហឹងប៉ើងខ្ទាតប្រហែល៣០ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបង្កខាងលើបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៏ខណ្ឌដង្កោបានសហការណ៏ជាមួយនគរបាលចរាចរណ៏ក្រុងចុះមកធ្វើការវាស់វែងនៅកន្លែងកតហេតុបន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពសមត្ថកិច្ចជំនាញបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។