តិចច្រលំចូលទៅអង្គុយលេងក្នុងម៉ាតច្រមុះជ្រូកស្ទឹងមានជ័យ ហេីយអត់ទិញអីវ៉ាន់អីសោះ ច្បាស់ជាម្ចាស់ម៉ាតហ្នឹងបោះពាក្យសំដីអោយចុកឈាមហើយ
ភ្នំពេញៈ មានផ្សារម៉ាត១កន្លែងស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងផ្សារម៉ាតនោះ មានស្រ្តីចំណាស់ម្នាក់ដែលគេដាក់រហ្ស័សនាមថា “អ៉ីខេណី” ដែលជាអ្នកលក់អីវ៉ាន់ជាមួយនឹងកូនស្រីក្រមុំសាច់សខ្ចីសំដីផ្អែមសម្រស់ស្រស់សោភាគួរអោយចង់គយគន់ បានទាក់ទាញភ្ញៀវចូលអង្គុយលេង ប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងម៉ាតនោះភ្លាម “អ៉ីខេណី” ត្រូវតម្រូវអោយអ្នកចូលត្រូវតែទិញឥវ៉ាន់ដាច់ខាត មុននឹងអង្គុយក្នុងម៉ាតនេះ បេីពុំដូច្នោះទេនឹងត្រូវម្ចាស់ម៉ាតដេញចេញទៅខាងក្រៅមិនខាន។
”អ៉ីខេណី”ដែលជាអ្នកលក់ក្នុងផ្សារម៉ាតនេះថា ម៉ាតហ្នឹងបើចូល២នាក់ត្រូវទិញទាំង២នាក់ ចូល៣នាក់ត្រូវទិញទាំង៣នាក់ បើទិញតែម្នាក់ អ្នកអត់បានទិញត្រូវចេញក្រៅហាងគាត់ គាត់ថាហាងគាត់គ្មានកន្លែងអោយអង្គុយស្រូបយកខ្យល់ម៉ាស៊ីនត្រជាក់ទទេរៗទេ ជាកន្លែងរកសុីមិនមែនកន្លែងអ្នកឯងអង្គុយលេងទេ។
នៅពេលដែលបងប្អូនធ្វេីដំណេីរផ្លូវជិតឬផ្លូវឆ្ងាយ មិនខ្វល់ថាបងប្អូនជានណារក៏ដោយ តិចច្រលំនាំកូន៣ឫ៤នាក់ចូលសម្រាកអី នឹងចប់របស់ “អុីខេណី” ហ្នឹងហើយ ព្រោះត្រូវអោយកូនទិញអោយគ្រប់គ្នា មិនចឹងអាចមានកូនដែលមិនបានទិញត្រូវឈរក្រៅហាងមិនខាន។
សូមបញ្ជាក់ថា សូម្បីតែ Admin ដែលសរសេរក៏ធ្លាប់ត្រូវ “អ៉ីខេណី” ហ្នឹងដេញចេញក្រៅដែរ៕