បើករថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់ ចេញពីក្រុមហ៊ុនបញ្ច្រាស់ទិសចរាចរណ៍ ត្រូវរថយន្តឡិចសុីស 350 បុកខ្ទេចផ្នែកខាងមុខ
ភ្នំពេញ៖ រថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់មួយគ្រឿង បើកចេញពីក្រុមហ៊ុនបញ្ច្រាស់ទិសដៅចរាចរណ៍ត្រួវរថយន្ត ឡិចសុីស RX-350 ចាប់ហ្វ្រាំងមិនទាន់បុកចំហៀងរថយន្តដឹកប្រេងខាងឆ្វេងពេញទំហឹងបណ្តាលរថយន្តឡិចសុីសខ្ទេចផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់មួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-4895 បើកចេញពីក្រុមហ៊ុនតូតាល់នៅចំណុចទីតាំងកើតហេតុទិសដៅពីត្ពូងទៅជើងឆ្លងមកផ្លូវសហពន្ធ័រុស្សីបត់ឆ្វេងដៃបំណងឆ្ពុះទៅទិសខាងលិចដោយបញ្ច្រាស់ទិសដៅចរាចរណ៍លុះមកដល់កន្លែង កើតហេតុក៍មានរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX-350ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-9866ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំរថយន្តដឹកប្រេងផ្នែកខាងមុខចំហៀងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តឡិចសុីសខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំចំណែករថយន្តដឹកប្រេងខូចខាតតិចតួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌមានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីរថយន្តដឹកប្រេងចេញថ្លៃជួសជុលរថយន្តឡិចសុីសឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕