សត្វគោមួយបានងាប់នៅក្រោមបង្គោលភ្លើង
ភ្នំពេញ៖ ករណីគួរឲ្យចម្លែកបានកើតឡើង គឺសត្វគោមួយក្បាលត្រូវបានងាប់ក្រោមបង្គោលភ្លើងសង្ស័យធ្វើមកពីឆ្លងចរន្តអគ្គិសនី
ហេតុការណ៍នេះបង្កឱ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង 9 ថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2019 នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី 2 ខណ្ឌមានជ័យ។
បើតាមសំដីប្រជាពលរដ្ឋរស់នៅក្បែរនោះបាន ប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេឃើញសត្វគោចំនួនបួនទៅប្រាំក្បាលបានដើរ នៅលើសួនច្បារពុះចែកទ្រូងផ្លូវនៅ តែមកដល់ចំណុចកើតហេតុឃើញគោញីដែលបាន ដេកជាប់នឹងបង្គោលភ្លើងមួយសន្ទុះក្រោយ មកឃើញមានគោ4 ក្បាលទៀតបានដើរចេញ ចំណែកមេគោដែលនោះមិនបានដើរចេញទេ ហើយពួកគាត់ក៏បានមកមើលហើយក៏មានការសង្ស័យគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី 2 ឲ្យចុះមកមើលពេលដែលសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី 2 ដល់កន្លែងកើតហេតុក៏ឃើញគោញី ពណ៌សញាប់នៅ និងបង្គួរភ្លើងសង្ស័យថាឆ្លងចរន្តអគ្គិសនីឆក់បណ្ដាលឲ្យងាប់ សង្ស័យថាឆ្លងចរន្តអគ្គិសនីឆក់បណ្ដាលឲ្យងាប់ក៏បានរាយការណ៍ទៅលោកចៅសង្កាត់ស្ទឹងមានជ័យទី 2 ពេលដែលលោកចៅសង្កាត់ចុះមកដល់ក៏យកប្រដាប់ស្ទង់ភ្លើងយកទៅចុចទៅលើសត្វគោទូរសព្ទតែមានឃើញមានភ្លើងលោកចៅសង្កាត់បានសណ្ថាថាគោនេះងាប់ដោយសារតែឆក់បង្គោលភ្លើង ព្រោះអីការ ក៏មានភ្លៀងធ្លាក់ផងដែរ លោកក៏បានរាយការណ៍ទៅ ទៅខាងមន្ត្រីអគ្គីសនីដើម្បីចុះមកពិនិត្យមើលបង្គោលភ្លើងនេះរួចមកក៏យកសត្វគោយកទៅរក្សាទុកនៅសង្កាត់ស្ទឹងមានជ័យ ទី 2 ដើម្បីស្វែងរកម្ចាស់យកទៅផ្ទះវិញ៕