បើករថយន្តគេយកទៅចតបើកថយបុកម៉ូតូមួយគ្រឿង ទំនងជាស្លន់ដាក់លេខបើក ទៅមុខទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កំណាត់ទៀត និងនិស្សិត ស្រី ម្នាក់រងរបួសស្រាល នៅខាងមុខវិទ្យាស្ថាន វ៉ាន់ដា
និស្សិតស្រីម្នាក់បានរងរបួសជើងស្រាល ដោយសារតែសន្តិសុខម្នាក់បានបើករថយន្តមួយគ្រឿងមកប៉ះអោយដួល រួចហើយទំណងជាមានការភ័យស្លន់ស្លោក៏បានបើករថយន្តទៅមុខបោះពួយយ៉ាងលឿនទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កំណាត់ទៀតផងដែរ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ៤៥នាទីព្រឹក ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅចំណុចខាងមុខវិទ្យាស្ថាន វ៉ាន់ដា ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំណប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភព័ត៌មានពីសម្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាសន្តិសុខម្នាក់បានបើករយន្ត
ម៉ាកព្រុស ព៌ណស្ក ពាក់ស្លាកលេខភ្នំពេញ២BA-០៣៤៦ មួយគ្រឿងបើកថយក្រោយ ដើម្បីចូលចំណត ស្របពេលនោះ ក៏និស្សិតស្រីម្នាក់ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿងមកដល់ និង ប៉ះដួលធ្វើអោយនាងរងរបួសត្រង់ជើងម្ខាង។ពេលនោះ ទំនងជាបុរសជាសន្តិសុខនោះភ័យក៏បានបើករថយន្តទៅមុខបោះពួយយ៉ាងលឿងហោះទៅបុករនាំងពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កំណាត់បន្ថែមទៀត រួចហើយរូបគេចុះគេចខ្លួនបាត់ ចំណែកឯរថយន្តក៏រងការខូចខាតផ្នែកខាងមុខរងការ ខូចខាតយ៉ាងដំណំផងដែរ។
ក្រោយពេលកើតហេតុ និស្សិតស្រីរងគ្រោះត្រូវបានមិតភក្តិដឹកតាមម៉ូតូយកទៅកាន់មន្ទីរពេទ្យ ភ្លាម ហើយកម្លាំង អាជ្ញាធរ ខណ្ឌបឹងកេងកងក៏បានចុះមកដល់ និងហៅរថយន្តមកស្ទូចយករថយន្តព្រុសបង្ករយកទៅរក្សាទុកនៅនគរ បាលចរាចរណ៍ ផ្លូវគោក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ផាន់ណា