រថយន្តហុីយ៉ាន់ដាយបើកបុកម៉ូតូ និង កិនបុរស២នាក់ស្លាប់យ៉ាងអាណោចអាធម៌
ភ្នំពេញ ៖ បុរសម្នាក់បានបែកខ្លួនប្រាណ ស្លាប់ភ្លាមៗនៅនិងកន្លែង និង ម្នាក់ទៀត ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ បន្ទប់ពីពួកគេបានជិះម៉ូតូមួួយគ្រឿងតាមដងផ្លូវត្រូវរថយន្តហីុយ៉ាន់មួួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាខណ្ឌកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងអំពាក់ សង្កាត់កំបូល ខណ្ឌកំបូល រជធានីភ្នំពេញ។ សពជនជនរងគ្រោះទាំងពីរនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហុីយ៉ាន់ដាយចំណុះ៣តោនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-0383 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្នាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1P-9244ជិះដោយបុរសពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលដួលទៅនិងថ្នល់រួចកិនបុរសម្នាក់បែកខ្លួនប្រាណស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ហើយអកុសលដោយជនរង គ្រោះរងរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់នៅឯនៅមន្ទីពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕