មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដួលខ្លួនឯងបោកទៅនឹងថ្នល់ពេញទំហឹង រងរបួសបែកមុខមាត់ និងភ្នែកខាងស្តាំធ្ងន់
ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដួលខ្លួនឯងបោកទៅនឹងថ្នល់ពេញទំហឹង រងរបួសបែកមុខមាត់ និងភ្នែកខាងស្តាំធ្ងន់ កាលពីវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចវិមានឯករាជ្យ តាមផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមន្ត្រីនគរបាលម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ (Honda Dream) ស៊េរីីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-8528 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតដួលខ្លួនឯង បោកនឹងថ្នល់ រងរបួសបែកមុខមាត់ និងភ្នែកមួយចំហៀងខាងស្តាំធ្ងន់ ហូរឈាមជោគខ្លួន ត្រូវបានជនបរទេសចិត្តល្អ២នាក់ បានមកជួយសង្គ្រោះបឋម និងមានអ្នកឃេីញហេតុការណ៍ជួយហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាល ហុងហាក់ មកដឹកយកទៅសង្គ្រោះភ្លាមៗ។
បច្ចុប្បន្នក្រោយពេលកើតហតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដេីម្បីរងចៃប្រគល់ជូនម្ចាស់វិញ៕