សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេីការចត ឬឈប់រថយន្តដោយល្មេីសនឹងស្លាកសញ្ញាហាមឃាត់

ដោយប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចំរេីនកាន់តែខ្លាំង ទទួលបានការជឿទុកចិត្តជាច្រេីនពីសំណាក់អ្នកវិយោគទុនបរទេស ជាពិសេសកំណេីនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញកាន់តែច្រេីនឡេីង ក៏ដូចជាកំណេីននៃការប្រេីប្រាស់ ម៉ូតូ និងរថយន្ត នៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាចម្បងបណ្តាលអោយមានការកកស្ទះតាមបណ្តោយផ្លូវមួយចំនួន ហេីយម្យ៉ាងវិញទៀតការកកស្ទះ ក៏បណ្តាលមកពីការឈប់ ឬក៏ចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ជាពិសេសគឺឈប់ ឬចតនៅកន្លែងទីតាំងដែលមានស្លាកសញ្ញាហាមឃាត់

ដូច្នេះដេីម្បីជួយសហការណ៍ក្នុងការកាត់បន្ថយការកកស្ទះ ក៏ដូចជាធ្វេីអោយទីក្រុងមានសោភ័ណ្ឌភាពល្អ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រេីប្រាស់យានយន្តគ្រប់ប្រភេទមេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដេីម ត្រូវធ្វេីជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡេីយ

ដេីម្បីអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ នឹងធ្វេីការស្ទូចរថយន្តដែលឈប់ ឬ ចត ល្មេីសនឹងស្លាកសញ្ញា យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការផាកពិន័យតាមច្បាប់កំណត់តែម្តង

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នឹងចូលរួមសហការណ៍ ដេីម្បីជួយកាត់បន្ថយការកកស្ទះ ជាពិសេសធ្វេីអោយទីក្រុងមានសណ្តាប់ធ្នាប់ល្អ

បេីមានករណីចតល្មេីសស្លាកសញ្ញា សូមទំនាក់ទំនងទូរស័ព្ទលេខ

☎️☎️ 012 47 81 91