ស្នេហ៍គ្រាដំបូងស្រឡាញ់ណាស់នួនល្អង ២ខែកន្លងមាសស្ងួនប្រែចិត្តប្រើសុទ្ធហិង្សា
ភ្នំពេញៈនារីម្នាក់បានរត់ទៅ ប៉ុស្តិនគរបាល សង្កាត់ចាក់អង្រែលើ ដើម្បីដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ច ជួយអន្តរាគមន៍ ខណៈដែរបុរសជា សង្សាររបស់ខ្លួនទេីបតែស្គាល់គ្នាបាន រយៈពេលជាង២ខែ បានប្រេីហឹង្សា វាយបណ្តាលអោយរងរបួសពេញខ្លួន ព្រមគម្រាមសម្លាប់ថែមទៀតផង ។
ហេតុការណ៍នេះដែរបានបង្ករអោយមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខប៉ុស្តិនគបាល ចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសជាសង្សារ ត្រូវបានស្គាល់ឈ្មោះថា តារា អាយុឆ្នាំ២៥ឆ្នាំ បុគ្គលិក ក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនែកនារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ តាមសម្តី នារីរងគ្រោះ បានអោយដឹងថា រូបនាងបានមានទំនាក់ទំនង ជាមួយនិងបុរស ជាសង្សារឈ្មោះ តារា បានរយៈពេល ជាង២ខែមកហើយ ប៉ុន្ត មួយរយៈចុងក្រោយ ប៉ុន្មានថ្ងៃមកនេះ បុរសជាសង្សារ មិនខឹងរឿងអ្វីនោះទេ គឺចេះតែហឹង្សាវាយមកលើរូបនាង ដោយពុំមានមូលហេតុ ។
ប្រភពបានបន្តទៀតថា នៅថ្ងៃកេីតហេតុ រូបនាង បានទៅដេីរលេងនៅ កោះពេជ្រ ជាមួយនិងបងប្អូន ហេីយក៍បានតេទូរសព្ទ័ ហៅបុរសជាសង្សារទៅជាមួយ លុះទៅដល់កោះពេជ្រ បុរសជាសង្សារបានជិះម៉ូតូទៅដល់ ចំនែករូបនាង បានជិះរថយន្ដជាមួយនិង បងប្អូន ហេីយដោយខ្លាច បុរស ជាសង្សារអន់ចិត្ត រូបនាង ក៍បាន ចុះពីលើរថយន្ត មកជិះម៉ូតូ ជាមួយនិង បុរសជាសង្សា។