ខ្លាំងមែន! ឆក់ខ្សែកបានសម្រេចហើយ មានបក្ខពួកជិះម៉ូតូដេញវាយជនរងគ្រោះបណ្តាលអោយបាត់រសព្ទ័មួយគ្រឿងបន្ថែមទៀត
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែក មួយខ្សែពីបុរសម្នាក់កំពុងជិះម៉ូតូបានសម្រេច រួចជិះគេចខ្លួនខណៈនោះជនរងគ្រោះបានជិះម៉ូតូដេញតាមដោយលើកទូរសព្ទ័ខលហៅ សមត្ថកិច្ចជួយអន្តរាគមន៍ ស្រាប់តែលេចមុខបក្ខពួកជនសង្ស័យម្នាក់ជាអ្នកបិទគូទជិះម៉ូតូមកធាក់ឲ្យដួល និងវាយជនរងគ្រោះបែកមាត់ទៀត បណ្តាលឲ្យបាត់ទូរសព្ទ័មួយគ្រឿងបន្តែមទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចច្រកចូលបឹងតាម៉ាត តាមបណ្តោយផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោរ ខណ្ឌដង្កោរ ។
ជនរងគ្រោះឈ្មោះ សួង សារូ អាយុ ៣៣ ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាយ ស្នាក់នៅបូរីពិភពថ្មី ចំការដូង មានស្រុកកំណើត ឃុំម្រះពេន ស្រុកសំរោង ខេត្តតាកែវ។
តាមរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជួបជុំផឹកសុីជាមួយមិត្តភក្តិនៅក្នុងបូរីពិភពថ្មីចំការដូង លុះបានផឹកសុីរួចហើយ ក៏បាននឹកឃើញចង់ទៅលេងផ្ទះសង្សារនៅម្តុំផ្សារតាខ្មៅ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CL-9234 តាមបណ្តោយផ្លូវ ២១៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មិនស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែក របស់គាត់ពាក់នៅនឹង-កបានសម្រេច រួចជិះគេចខ្លួន ខណៈរូបគាត់បានជិះម៉ូតូដេញពីក្រោយ និងស្រែកថាចោរៗ ព្រមទាំងដកទូរសព្ទ័រម៉ាកអាយហ្វូនមួយគ្រឿង យកមកខលហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ លុះជិះមកដល់ចំណុចមុខការ៉ាស់សាំង តេលា ផ្លូវ ៣៧១ ភូមិមល័ ក៏មានអ្នកបិទគូទពីរនាក់ជាបក្ខពួក បានជិះម៉ូតូស្ទាក់ និងធាក់រូបគាត់ឲ្យដួល រួចវាយ��