សាហាវណាស់!រថយន្តឡិចសុីស300បើកម៉ូតូផ្លោងជា ច្រើនម៉ែត្របណ្តាលឲ្យបុរសពីរនាក់ស្លាប់មួយរំពេច
ភ្នំពេញ៖ រថយន្តឡិចសុីសRX300បើកបោះពួយទៅបុកម៉ូតីពេញទំហឹងផ្លោងជាច្រើនម៉ែត្របណ្តាលបុរសពីនាក់ស្លាប់ ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌រថយន្តបង្ករេចង្កូតទៅបោកនិងបង្គូលភ្លើងធ្លាក់អំពូលមកក្រោមទៅមុខលេងរួច ចំណែកអ្នកបើកបររត់គេចខ្លួន បាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩ស្ថិតចំណុចមូលដ្ឋានអាវុធហត្ថកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
សពជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញញាណនោះទេ។
តាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចសុីសRX-300ពណ៌ពាក់ស្លាកលេខភ្នំពេញ2AR-4230ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូសង់កូរ៉េផ្លិសពណ៌ក្រហមមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងអូសជាច្រើនម៉ែត្រផ្លោងជនរងគ្រោះបោកនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើត។ចំណែករថយន្តបង្ករេចង្កូតទៅបោកផ្ទប់ និងបង្គូលភ្លើងបំភ្លឺធ្លាក់អំពូលមកក្រោមទៅមុខលេងរួច។រីឯម៉ូតូដាច់ជាពីរខូចខាតស្ទើទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ម៉ាក់ មីដា