រថយន្តបុកម៉ូតូពីក្រោយបណ្តាលអោយ មនុស្សស្លាប់ម្នាក់យ៉ាង អាណោចអាធម៌.!

រូបភាព ហង្សតូច

(ខេត្តកណ្តល)៖រថយន្តដឹកគ្រឿងសំណង់របស់ក្រុមហ៊ុននាគខៀវបានបើកបុកម៉ូតូ ពីក្រោយយ៉ាងពេញទំហឹងក្នុងទិសដៅស្របគ្នាបណ្តាលអោយយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

ហេតុការគ្រោះចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទីថ្ងៃពុធទី២៨ខែសីហាឆ្នាំ២០១៩ស្ថិតនៅលើកំណាត់ផ្លូលេខ115ចំណុចភូមិ ខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅបានប្រាប់អោយដឹងថា រថយន្តបង្ករម៉ាកGRANToពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B-3634
អ្នកបើកបរត្រូវបានសម្ថកិច្ចឃាត់ខ្លួនមានឈ្មោះនួន វ៉នភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិត្រពាំងអំពាក់ ឃំុត្រពាំងធំ ស្រុកត្រាំងខេត្តតាកែវ។

ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ង់ សុដារ៉ា ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិព្រែកសំរោង3សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHON DA PCXពណ៏សរពាក់ស្លាកលេខភ្នំពេញ1HE-1541។

បើតាមសាក្សីបានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូនិងរថយន្តបង្ករបើកស្របទិសគ្នាពីកើតទៅលិចដល់ចំណុចកើតហេតុរថយន្តក៏បានជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងតែម្តង។

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនតៃកុងរថយន្តនិងអូសយកវត្ថុតាងទាំងពីគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តរទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរ បើតាមប្រភពព័ត៌មាន សូមមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា រថយន្តបង្ករនេះរបស់ក្រុមហ៊ុននាគខៀវទទួលផ្តាច់មុខដឹកជញ្ជូនទំនិញគ្រឿងសំណង់ពីប្រទេសវៀតណាមមកចែកចាយនៅរាជធានីភ្នំពេញនឹងតាមបណ្តាខេត្តផ្សេងៗដោយមិនបង់ពន្ធចូលថវិការរដ្ឋនោះទេហើយតែងតែបង្ករការគ្រោះថ្នាក់ចរាចរណ៏បុកមនុស្សស្លាប់និងរបួសជាញិកញាប់ដោយគ្រាន់សងសំណងបន្តិចបន្តួចប៉ុណ្ណោះ!ពីព្រោះថៅកែក្រុមហ៊ុនជាមនុស្សមានឥទ្ធិពលបុណ្យសក្កិធំរង់ចាំអន្តរាគមន៍ ទង្ទើបែបនេះធ្វើអោយមហាជនរិះគន់គ្រប់គ្នា។

ហើយពួកាគាត់សំុណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើមេត្តាចុះធ្វើការត្រួតពិនិត្យទៅលើក្រុមហ៊ុនខាងលើនេះផង៕ម្ជុលពេជ្រ