ហ្គេមបាញ់ត្រីខុសច្បាប់២ទីតាំងផ្សេងគ្នាទើបបើកថ្មីក្បែរអធិការខណ្ឌចំការមន

ភ្នំពេញ៖  បើទោះបីដឹងថា ហ្គេមបាញ់ត្រី គឺជាល្បែងស៊ីសងខុសច្បាប់ ដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតិអោយបើកអាជីវកម្មក៏ដោយ ផ្ទុយទៅវិញនៅមូលដ្ឋានខណ្ឌចំការមន ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនទីតាំង កំពុងបើកលេងយ៉ាងរលូន ដោយមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌចំការមននោះឡើយ ។

ទីតាំងទី១ដែលស្ថិតនៅខាងក្រោយអធិការខណ្ឌចំការមន ផ្លូវ៥៩៨ សង្កាត់ផ្សារដើមថ្កូវ ដែលជាទីតាំងទើបនឹងបើកដំណើរការថ្មីៗ ទីតាំងទី២ស្ថិតនៅខាងក្រោយហ្គារ៉ាសាំងសូគីមិចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ជាទីតាំងរាប់សិបខែឆ្នាំមកហើយមិនដែលឃើញមានអាជ្ញារចាត់វិធានការបង្រ្កាបម្តងណាឡើយ។

ប្រជាពលរដ្ឋស្នើរអោយរដ្ឋបាលសាលារាជធានីភ្នំពេញមេត្តាចាត់វិធានការទប់ស្កាត់អំពើល្បែងស៊ីសងទាំងនេះផង ព្រោះអាជ្ញាធរមូលដ្ឋានហាក់មិនខ្វយខ្វាល់បន្តិចសោះឡើយ៕