ស្អាតអីតែតារាបរទេស មើលតែ គង់ ចន្ទ័ស្រីមុំ មានកូនហើយ នៅតែសិចស៊ីម៉ាអេម
បើទោះបីជាមានកូនហើយក្តី តែសម្រស់ គង់ ចន្ទ័ស្រីមុំ កាន់តែស្រស់ស្អាតប្លែកជាងមុនទៀត ។ មានប្រិយមិត្តជានារីមិនតិចទេដែលលួចច្រណែន និង ចង់បានរូបរាងតូចស្រឡុនដូចតារាសម្តែង គង់ ចន្ទ័ស្រីមុំ ជាពិសេសនៅក្នុងឈុតប៊ីគីនីដែលមើលទៅនៅតែស្អាតខ្ញង់ និង ទាក់ទាញមិនចាញ់ក្រមុំៗ ប៉ុន្មានឡើយ ។ អ្នកគាំទ្រខ្លះលាន់មាត់ថាស្អាតអីតែតារាបរទេសតារាខ្មែរយើងក៏មិនអន់ដែរ ។
គង់ ចន្ទ័ស្រីមុំ ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានសំណាង និង ជោគជ័យខ្លាំងទាំងក្នុងជីវិត ការងារ និង ដៃគូស្នេហាដែលកាន់តែមានសុភមង្គលថែមទៀតក្រោយពីនាងទទួលបានកូនស្រីដ៏ស្រស់ស្អាតដែលមានឈ្មោះថាអូន ម៉ូ ម៉ូ ។ ក្រោយពីមានកូនរូបសម្រស់របស់តារាសម្តែងរូបនេះនៅតែស្រស់ស្អាត ហើយការលេងស្ទីលតែងខ្លួនក៏ទាន់សម័យផងដែរ ។ ជាពិសេសរូបរាងនៅតែស្រឡូនស្អាតនៅពេលនាងបង្ហាញរាងក្នុងឈុតប៊ីគីនីម្តងៗមើលទៅនៅតែទាក់ទាញមិនចាញ់ក្រមុំៗនោះទេ ។ គង់ ចន្ទ័ស្រីមុំ បានលើកឡើងថា «អ្នកណាថាក្លាយជាម៉ាមី មិនអាចស្អាតបានមិនអាចសិចសុីបានសុំទោស ម៉ាមីសម័យថ្មី ២០១៩ ហេីយចា» ។ ក្នុងនោះក៏មានការសរសើរដល់ គង់ ចន្ទ័ស្រីមុំ ដែលពូកែថែរក្សារូបរាងបានតូចស្លីមស្អាតបែបនេះ ។ ពិតជាអ្នកម្តាយ Goal ពិតមែន ។
ពេលនេះដែរ គង់ ចន័្ទស្រីមុំ នៅតែត្រូវប៉ាន់នៅក្នុងការថតសម្អាងការនានា ។ ទោះជាមានការងារជំនួញ ក្នុងដៃជាច្រើនតែ គង់ ចន្ទ័ស្រីមុំ តែងចំណាយពេលជាមួយស្វាមី និង កូនស្រីជាទីស្រឡាញ់របស់ខ្លួនជាមួយ នឹងការដើរកម្សាន្ត និង ថតរូបដ៏ស្រស់ស្អាតជាច្រើនបង្ហាញដល់អ្នកគាំទ្រផងដែរ ៕