ធ្វើសកម្មភាពគាស់ផ្ទះដើម្បីលួចម៉ូតូ តែអស់លក្ខត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានក្រោយពេលទទួលបានពាក្យបណ្តឹង
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទី កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ដែលបានធ្វើសកម្មភាពគាស់ផ្ទះលួចម៉ូតូកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៣: ០០នាទី រួមទាំងវត្ថុតាងមាន ម៉ូតូ០១គ្រឿងម៉ាកវ៉េវ. មេសោពណ៍ខ្មៅចំនួន០១ និងដែកកែច្នៃសំរាប់កាច់សោរកម៉ូតូចំនួន០២ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធី។