ចុះត្រួតពិនិត្យរដ្ឋបាល ក្នុងសំណង់មិនរៀបរយវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ឃាត់ខ្លួនមនុស្ស២នាក់ និងបិទផ្ទះចោល ពាក់ព័ន្ធគ្រឿងញៀន
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យរដ្ឋបាល នៅសំណង់មិនរៀបរយ(វាលខ្សាច់តាក់ហ្វាត) ឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ទាប់ពីត្រួតពិនិត្យឆែកឆេរ រកឃេីញវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀនមួយចំនួន រួមមានថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ទេីបវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ ដេីម្បីសាកសួរយកចម្លេីយបន្ត។
ការឃាត់ខ្លួនខាងលេីនេះធ្វេីឡេីងកាលពីវេលាម៉ោង០២:០៥នាទីរសៀល ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចសំណង់មិនរៀបរយ(វាលខ្សាច់តាក់ហ្វាត) ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំងពីរនាក់ខាងលេី មានឈ្មោះដូចជា ទី១.ឈ្មោះ ឡេះ ស្មាឯល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរអ្នករកត្រី មានស្រុកកំណើតនៅសង្កាត់សាមគ្គី ទីរួមខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២.ឈ្មោះ ម៉ន ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិកេីតហេតុខាងលេី ។
ប្រភពពីមន្ត្រីអាជ្ញាធរខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបនេះ គឺដោយមានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចាត់អោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះដឹកកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ មានចូលរួមដូចជាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ, និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដឹកនាំដោយលោកមេប៉ុស្តិ៍ អ៊ុំ រតនា, និងកម្លាំងសាលាសង្កាត់ ដឹកនាំដោយលោកចៅសង្កាត់ កែវ សាវឿន, រួមទាំងកម្លាំងប្រជាការពារខណ្ឌមានជ័យ ដឹកនាំដោយលោក អាត សុវិចិត្រ អនុប្រធានប្រជាការពារខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចទីតាំងខាងលេី ជាលទ្ធផលជាក់ស្ដែង រកឃេីញវត្ថុតាងពាក់ព័ន្ធករណីគ្រឿងញៀន រួមមាន ក្រាមសថ្លា ១កញ្ចប់ថង់តូច, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន, ដែកកេស, បំពង់ទុយោ, រួចវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ ដេីម្បីសាកសួរយកចម្លេីយបន្ត។
ចំណែកឯទីតាំងផ្ទះខាងលេី ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង សេង គឹមឡាក់ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទផ្ទះខាងលេីជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីគ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ធ្វេីការឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ បងម៉េង