ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បើកកិច្ចប្រជុំពង្រឹងការងារ
ដោយបានការអនុញ្ញាតពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃ អង្គារ ៥រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង០៩ម៉៣០នាទី នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣មានបើកកិច្ចប្រជុំពង្រឹងការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣រួមកិច្ចដឹកនាំដោយលោកវរសេនីយ៍ត្រី ជឹម សុភ័ក្រអធិការរង ទទួលខុសត្រូវចុះដឹកនាំត្រួតពិនិត្យការងារនៅប៉ុស្តិ៍នគរបាលរដ្នបាលស្ទឹងមានជ័យទី៣ដែល មានសមាសភាពចូលរួម ៖ លោកនាយ , នាយរង និង មន្ត្រីប៉ុស្តិ៍ ។ ក្នុងកិច្ចប្រជុំលោកអធិការរង បានផ្សព្វផ្សាយអំពីផែនការការងារ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ , គោលការណ៍ដឹកនាំរបស់លោកអធិការ និង ផ្តល់អនុសាសន៍ដល់កងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ទាំងអស់ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវតាមច្បាប់ និង អនុវត្តឲ្យមានប្រសិទ្ធិភាពចំពោះផែន ការដែលថ្នាក់ដឹកនាំបានដាក់ចុះមកឲ្យអនុវត្ត ។ កិច្ចប្រជុំបានបញ្ចប់នៅវេលា ម៉ោង១០ម៉៣០នាទី នាថ្ងៃខែឆ្នាំដែលប្រកបដោយភាពស្និទ្ធិស្នាល និង ទទួលខុសត្រូវខ្ពស់។