ល្បែងហ្គេមបាញ់ត្រីដែលរដ្ឋបាលខណ្ឌចំការមនបង្រ្កាបថ្ងៃមុន ឥលូវបើកលេងវិញហើយ!

ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងត្រូវបាន អាជ្ញាធរខណ្ឌចំការមនបង្រ្កាបឡើងកក្រើករាជធានីភ្នំពេញ តែមិនទាន់បានប៉ុន្មានផង ទីតាំងខាងលើនេះ ត្រូវបានបើកដំណើរការវិញយ៉ាងរលូត មណ្ឌល​កំសាន្ត​ក្មេង​លេង​ដែល​មានយីហោ​ ដាយអឺមុីនខាធូនវេីលដ៌​ នៅក្នុង​មណ្ឌល​កំសាន្ត​កោះពេជ្រ​ ស្ថិតក្នងសង្កាត់ទន្លេបាកសាក់ ខណ្ឌចំការន ដែល​កន្លងមកត្រូវ​បាន​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចំកាមន​ដឹក​នាំបញ្ជាផ្ទាល់​ដោយ​លោក​ ថេង​ សុថុល​ អភិបាល​ខណ្ឌ​ចំកាមនចុះបង្ក្រាបនិងដកហូតបានទូរហ្គេមបាញ់ត្រីជាច្រេីនទូរនោះ​ រហូត​មកដល់ពេលនេះទីតាំងនេះកំពុងបេីកដំណេីរការទទួលអ្នកញៀនល្បែងនេះឡេីងវិញហេីយសង្ស័យចរចារត្រូវគ្នា។