ល្បិចបោកថ្មីចែស! ស្រ្តីស្រស់បបួសសំណព្វចិត្តទៅលេងកៀនស្វាយ អូសក្រឡាខ្ចីម៉ូតូយកទៅបាត់
សំណព្វចិត្ត បបួលទៅលេងកៀនស្វាយជិះម៉ូតូទៅតែឯង ឆ្លៀតចូលអង្គុយកៀនស្វាយផ្លាហ្សារភ្លេត ក៏ទូរស័ព្ទហៅស្ត្រីម្នាក់ និងបុរសម្នាក់ទៀតវ័យជាង៣០ឆ្នាំជាង មកអង្គុយលេងបន្តបន្ទាប់គ្នា ហេីយជិះម៉ូតូតែមួយឌុបគ្នា៤នាក់ ចូលទៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ពេលទៅដល់អូសក្រឡា ខ្ចីម៉ូតូយកទៅបាត់
បបួលជនរងគ្រោះមកលេងវត្តកៀនស្វាយក្រៅ លុះពេលមកដល់កៀនស្វាយផ្លាហ្សា ក៏នាំគ្នាចូលអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២, ទី៣ ឲ្យមកលេងដែរ ពេលជនសង្ស័យទី៣ មកដល់ ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ(ជិះទាំង៤នាក់)ទៅអង្គុយលេងផ្ទះទឹក នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ពេលទៅដល់ជនសង្ស័យជាស្ត្រី២នាក់ បាននាំគ្នាអូសក្រឡាទៅទិញម្ហូប ចំណែកជនរងគ្រោះនិងជនទី៣ នៅអង្គុយចាំរោងនិងម៉ូតូ ពេលនោះជនទី៣ បានអូសក្រឡាខ្ចីម៉ូតូថាទៅឌុបមេមកអង្គុយលេងដែរតែទៅបាត់រហូត ។
ចាំយូរពេកជនរងគ្រោះ និងជនសង្ស័យជាស្ត្រី២នាក់មកវិញ ហេីយទូរសព្ទ័ទៅជនទី៣ ហើយជនទី៣ថា ឲ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅ ពេលមកដល់ ថាឲ្យទៅយកនៅរង្វង់មូលតាខ្មៅវិញ ពេលទៅដល់តាខ្មៅ ក៏ប្រាប់ថាឲ្យទៅយកនៅមុខបន្ទាយកងអង្គរក្សទៀត ដូចជាអូសក្រឡាកាន់តែវែងឆ្ងាយពេកហេីយ ស្រាប់តែទៅដល់មុខបន្ទាយអង្គរក្ស ជនសង្ស័យជាស្ត្រីទី២ បានឲ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះ ហង្ស សុខចេង ចុះពីលើកង់បី ដោយកុហក់ថា ទៅយកម៉ូតូឲ្យ រួចក៏ទៅបាត់តែម្ដង។
ហត់នឹងចាំយូរពេក ហេីយទូរស័ព្ទទាក់ទងលែងបានទៀត ជនរងគ្រោះក៏បានតេហៅបងប្អូនរបស់ខ្លួនឲ្យមកយក និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស សុខចេង យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលភូមិធំ ដើម្បីសួរនាំតែម្ដង។ ស្រាប់តែឆ្លើយមិនដឹង មិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះទេ គឺគ្រាន់តែស្គាល់តាមទូរសព្ទ័ និងធ្លាប់ទៅហូបមីហិល នៅផ្សារសុវណ្ណាម្តងប៉ុណ្ណោះ ។