ពិតជាគួរឲ្យសរសើរ នាយតាក់ ស៊ី នៅតែដាក់អារម្មណ៍លេងកំប្លែងបានល្អ ជាពិសេសត្រូវលេងជាមួយអតីតភរិយាទៀតក្នុងក្រុម នេះជាការលេងកំប្លែងលើកដំបូងក្រោយពីសឹក(មានវីដេអូ)

ដូចដែលបានដឹងហើយ បន្ទាប់ពីបានបួសធ្វើជាសង្ឃរយៈពេលខ្លីមក នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ព្រះតេជគុណតាក់ស៊ី បានសម្រេចលាចាកសិក្ខាបទបានសម្រេចហើយ ព្រោះតែបញ្ហាសុខភាពកាត់តែធ្ងន់ធ្ងរ តម្រូវឲ្យទៅព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។ ទន្ទឹមគ្នានេះ ការលាចាកសិក្ខាបទរបស់ព្រះតេជគុណតាក់ស៊ី ហាក់មិនសប្បាយចិត្តនោះទេ ដោយបានទាំងសម្រក់ទឹកភ្នែកផងដែរ ព្រោះនឹកស្តាយស្រណោះបំណងប្រាថ្នារបស់ខ្លួន មិនគួរណាបួសបានរយៈពេលខ្លីបែនេះសោះ។

ក្រោយពីលាចាកសិក្ខាបទភ្លាម តារាកំប្លែងនាយតាក់ស៊ី ប្រញ៉ាប់ប្រញ៉ាល់ទៅមន្ទីរពេទ្យដើម្បីព្យាលបាល ដែលបច្ចុប្បន្ននេះសុខភាពរបស់លោកហាក់ប្រសើរឡើងវិញ អ្វីដែលគួរឲ្យអាណិតនោះ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកហេង ឡុង ប្រធានសមាគមន៍សិល្បករជួយសង្គម បានឲ្យដឹងថាក្រោយពីសឹកហើយ លោកមិនទាន់មានការងារដូចមុន មិនទាន់មានប្រាក់ចំណូលដូចមុនឡើយ ហើយអ្វីដែលគួរឲ្យខ្លោចចិត្តអាណិតទៀតនោះ លោកបានឲ្យដឹងបន្ថែមថា លោកមិនទាន់កន្លែងស្នាក់នៅទេ ដោយមុនពេលបួសលោកបានចែកផ្លូវជាមួយភរិយាហើយ ដោយប្រគល់ទ្រព្យសម្បត្តិ៍មានទាំងនៅខ្លួនប៉ុន្មានឲ្យទៅប្រពន្ធកូនទាំងអស់ ហើយលោកនិងប្រពន្ធនាងភីមមិនបានចុះអេតាស៊ីវិលជាមួយគ្នានោះទេ ដោយគិតថាខ្លួននឹងបួសអស់មួយជីវិត មិនគួរណាមានបញ្ហាសុខភាពបែបនេះសោះ។ ក្នុងនោះផងដែរនាយតាក ស៊ី ក៏លើកដៃសូមណូមពរដល់ស្ថានីយ៍ទូរទស្សស៊ីធីអិន ដើម្បីអនុញ្ញាតឲ្យចូលបំរើការងារវិញ ដោយលោកលើកឡើងថាបើបានចូលបំរើការងារវិញ ដូចជាផ្តល់ជីវិតថ្មីដល់លោកអ៊ីចឹង ដោយទទួលបានចំណូលដើម្បីចិញ្ចឹមខ្លួនឯង និងម្តាយចាស់ជរា។

ក្រោយពីឃើញពត៌មានបែបនេះលោកតាវ៉ិច ទ័រ ដែលជាអ្នកដឹកនាំសម្តែងកំប្លែងដ៏ល្បីប្រចាំទូរទស្សន៍ស៊ីធីអិន បានហៅនាយតាក់ស៊ី មកចូលក្រុមកំប្លែងដូចដើមវិញហើយ ជាក់ស្តែងកាលពីយប់មិញនេះថ្ងៃទី១៧ ខែសីហា នាយតាកស៊ី បានវិលមកអាជីពកំប្លែងដំបូងបន្ទាប់ពីលាចាកសិក្ខាបទ ដោយការសម្តែងដំបូងនេះក្នុងកម្មវិធីរាត្រីកំសាន្ត របស់ស្ថានីយន៍ទូរទស្សស៊ីធីអិន។ ក្នុងនោះផងដែរឃើញថា ថ្វីមាត់ ការកំប្លុកកំប្លែងរបស់នាយ នៅតែផ្តល់សំណើចដូចមុន ទោះបីក្នុងក្រុមត្រូវសម្តែងជាមួយអតីតភរិយាក៏ដោយ ក៏នាយនៅតែអាចបែងចែកអារម្មណ៍លេងបានជាមួយគ្នា ដោយគ្មានឧបសគ្គនោះទេ។ សូមទស្សនាវីដេអូខាងក្រោម៖