តើអ្នកសារព័ត៌មាន មានកំហុសអី! បានប្រមាថអ្នកសារព័ត៌មានទាំងអស់សុទ្ធតែ “ពួកអាឆ្កែសារព័ត៌មាន”
ភ្នំពេញ៖ អ្នកសារព័ត៌មាន ប្រតិកម្មនឹងការប្រមាថរបស់អាខេនហ្រ្វេសបុកឈ្មោះ ស្ទាំងខ្វៀវ ប៉ែតប្រាំបី ប្រើភាសាមិនសមរម្យ សរសេរដៀលអ្នកសារព័ត៌មាន ធ្វើអោយប៉ះពាល់ដល់កេត្តិយសសារព័ត៌មានទូទាំងប្រទេស។
ស្ទាំងខៀវប៉ែតប្រាំបី៖ “រាល់ថ្ងៃតើពួកអាឆ្កែសារពត៌មានទាំងអស់មានវិជ្ជាជិវះអត់?។ពួកហ្អែងមានសញ្ញាបត្រ័អត់?។អាខ្លះបានយកឈ្មោះអាងសារពត៌មានមកអួតដើម្បីអ្វី?វិធីរកលុយពួកអាសំរាមសារពត៌មានហ្អែងយកតែតែមុខមាត់ទេ។ដោយសារពួកហ្អែងមិនបានរៀន។លោក មាសរិទ្ធី គាត់និយាយត្រូវ!”
តាមប្រវត្តិអាខោន គណនី ហ្វេសបុកឈ្មោះ ស្ទាំងខ្វៀវប៉ែតប្រាំបី គឺជាកម្លាំងប្រជាការពារ នៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រុមអ្នកសារព័ត៌មាន បានស្នើរឲ្យ អាខោនគណនីហ្វេសបុកឈ្មោះ ស្ទាំងខៀវ ប៉ែតប្រាំបី កែប្រែពាក្យសម្តីដែលសរសេរដៀលអ្នកសារព័ត៌មាន និងចេះហ៊ានទទួលស្គាល់នូវកំហុសរបស់ខ្លួន៕ បក្សីចាំក្រុង