នាយ តាក់សុី មិនបានសុំនាង ភីម រស់នៅជាមួយគ្នាវិញទេ ហើយអ្នកនាង ភីម ក៏មានប្ដីរួចហើយដែរ
ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមក ចំពោះរឿងរ៉ាវ នាយ តាក់ សុី បានសឹងលាចាកសិក្ខាបទ ព្រោះតែដោយសារជំងឺទឹកនោមផ្អែមរបស់លោកបានធ្វើទុក្ខ រហូតត្រូវបានសមាគមសិល្បករខ្មែរបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។ ក្នុងនោះដែរ ចំពោះទំនាក់ទំនងក្រុមគ្រួសាររបស់នាយ តាក់សុី ក៏ត្រូវបានដើរដល់ផ្លូវបញ្ចប់ទៅហើយ ដោយអ្នកទាំងពីរបានលេងលះគ្នារួចទៅហើយ និងមិនអាចត្រលប់យកគ្នាបានវិញនោះទេ។
ទន្ទឹមនឹងនោះដែរ ទាក់ទងចំពោះរឿងរ៉ាវអតីតជីវិតប្ដីប្រពន្ធ នាយ តាក់ សុី និងអ្នកនាង ភីម ស្រាប់តែត្រូវបានម្ចាស់គេហទំព័រ ហ្វេសប៊ុកផេកមួយដែលមានឈ្មោះ Live-Daily Cambodia បានទម្លាយរឿងនៅក្នុងថ្ងៃនេះទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”នាយតាក់ស៊ីថា៖នាយមិនបានសុំនាងភីមរស់នៅជាមួយវិញទេ គាត់បានលែងលះគ្នាហើយ។
អំបាញ់មិញនេះខ្ញុំទូរស័ព្ទទៅនាយតាក់ស៊ីពាក់ព័ន្ធរឿងរ៉ាវដែលថាអតីតភរិយាគាត់បាន បណ្ដេញគាត់ចេញពីផ្ទះនោះគឺមិនពិតនោះទេ។នេះបើយោងតាមការលើកឡើងរបស់នាយតាក់សុីតានរយះទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ។ នាយបានប្រាប់ឲ្យដឹងថា គាត់មិនបានសុំអ្នកនាងភីមដើម្បីត្រឡប់ទៅរស់នៅជាមួយនោះទេ ព្រោះគាត់បានផ្ដិតមេដៃលែងលះគ្នាតាំងពីនៅជាសង្ឃ ហើយអ្នកនាងភីមក៏មានប្ដីរួចហើយដែរ។
តែអ្វីដែលធ្វើឲ្យគាត់ពិបាកគឺអត់មានមធ្យោបាយធ្វើដំណើរនិងផ្ទះផ្ទាល់ខ្លួនដើម្បីស្នាក់នៅ។ នាយបន្តទៀតថា នាយមានបងប្អូន៣នាក់តែស្លាប់២នាក់ហើយនៅតែគាត់នោះទេ។ ជាចុងក្រោយបាយសអំពាវនាវឲ្យពុកម៉ែបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ផង ព្រោះមានជីដូនវ័យជាង៩០ឆ្នាំនិងអ៊ុំប្រុសម្នាក់ទៀតតែល្ងិតភ្នែក។ លេខទូរស័ព្ទនាយតាក់សុី៖069 295 646”។