ឃើញអាណិតពេក! កញ្ញា ប្រិមប្រិយក្តាមប្រៃ បានឧបត្ថមដល់នគរបាល ហួត មុនីពិសាខ (២០០,០០០ម៉ឺនរៀល) ដែលបានរងគ្រោះដោយសារផ្ទុះហ្គាស
នាងខ្ញុំប្រិមប្រិយតិចទៀតនិងឡាយចង់និយាយរឿងបងប្រុសម្នាក់ដែលផ្ទុះហ្គាស នៅសៀមរាប។
អគុណនៅទឹកចិត្តដ៏ល្អរបស់បងប្រុសលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើង🙏🇰🇭
ប្អូនចូលរួមថវិកា(២០ម៉ឺនរៀល)សំរាប់ព្យាបាលជំងឺហើយក៏ជូនពរបងប្រុសឆាប់ជាសះស្បើយ🙏🇰🇭
នាងខ្ញុំនិងខលនិយាយផ្ទាល់ជាមួយបងប្អូនគាត់ និង ចង់ដឹងថាគាត់យ៉ាងមិចហេីយ និងដេីមហេតុនៃរឿងផ្ទុះហ្គាសនេះផង🥺
🙏🏻🙏🏻សុំជួយ 👍 like និង shares ទាំងអស់គ្នាណាបងប្អូនខ្មែរទាំងអស់គ្នា 🙏🏻
បងប្អូនជួយជូនពរគាត់ផងណា🙏🏻
ប្រិមប្រិយ ក្ដាមប្រៃ
ប៉ូលីស ចិត្តល្អ
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ មានគ្រោះអគ្គីភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍នេះផងដែរ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនីពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ ប៉ុន្តែសំណាងមិនល្អក៏ផ្ទុះធុងហ្កាស ឆាបឆេះរោលពេលខ្លួនរងរបួសធ្ងន់ ដែលបច្ចុប្បន្ននេះមន្ត្រីនគរបាលរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។
ក្រោយពីឃើញភាពក្លាហាន និងការលះបង់របស់មន្ត្រីនគរបាលខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានសម្តែងការស្ញប់ស្ញែងចំពោះស្មារតីនៃការទទួលខុសត្រូវលើភារកិច្ចរបស់មន្ត្រីនគរបាលរូបនេះ។ អ្នកខ្លះបានចាត់ទុកថានេះ ជាវីរភាពមួយរបស់មន្ត្រីនគរបាលរូបនេះក្នុងប្រតិបត្តិការសង្គ្រោះជីវិតប្រជាពលរដ្ឋពីអណ្តាតភ្លើង។
តាមព័ត៌មានចុងក្រោយពុំមានមនុស្សស្លាប់ទេ ក្នុងករណីផ្ទុះហ្គាសឆេះហាងបញ្ចូលហ្គាសរថយន្តមួយកន្លែងនេះ ដោយមានតែអ្នករងរបួសចំនួន១៣នាក់ ស្រីចំនួន០៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ហើយក្នុងចំណោមអ្នករងរបួសចំនួន១៣នាក់នេះ មានជនជាតិបរទេស ចំនួន០២នាក់ ។ បច្ចុប្បន្ន ជនរងគ្រោះទាំង១៣នាក់ កំពុងត្រូវបានជួយសង្គ្រោះ និងមើលថែទាំ ពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងយកចិត្តទុកបំផុត។