លោកហេង ឡុង ដាក់ពាក្យបណ្តឹងប្តឹង បុរសជាយោធាម្នាក់ ក្រោយពីបានចូលខមមិន(Comment) ជេរអ្នកនាងចន ច័ន្ទលក្ខិណា ខណៈអ្នកនាងកំពុងLiveលក់ផលិតផល
កាលពីយប់មិញនេះអ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈខ្មែរ បានត្រូវគណនេយ្យហ្វេសបុកមួយឈ្មោះថា “អ៑ូ រិទ្ធីតាខ្មៅ” បានចូលមកខមមិន(Comment) និងផ្ងើរសារមកជេរ ដោយប្រើពាក្យអសុរសជាច្រើន ខណៈអ្នកនាងកំពុងLive លក់ផលិតផលដូចសព្វមួយដង ដែលធ្វើឲ្យអ្នកនាងឈឺចិត្តរហូតដល់សំរក់ទឹកភ្នែកនៅមុខការLiveនោះថែមទៀតផង ។ បុរសខាងលើត្រូវបានគេស្គាល់ថា មន្ត្រីយោធាមួយរូប ដែលបំរើការងារនៅក្រសួងការពារជាតិ មិនគួរណាប្រើពាក្យសំដីអសុរស អសីលធម៌ ជេរមកលើស្ត្រីភេទដូច្នេះទេ បើមិនពេញចិត្ត គួរណាអូសរំលងទៅ។
ទាក់ទងនឹងរឿងនេះ លោក ហេង ឡុង ដែលជាគូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា លោកបានឲ្យដឹងថា ខាងសមាគមន៍សិល្បៈខ្មែរ នឹងពាក្យបណ្តឹងទៅលើបុគ្គលរូបនោះ នេះបើតាមគណនេយ្យហ្វេសបុករបស់លោកបានឲ្យបង្ហោះបែបនេះថា ៖ ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិនឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង៕