ពិតអត់កំណើតមែន! អត់ការងារធ្វើ! ទំនេរពេកបង្ហោះវីដេអូគំរាមគេតាមហ្វេសបុក ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន (វីឌីអូ)
យុវជន ០២នាក់ គម្រាមសម្លាប់អ្នកដទៃ តាមបណ្តាញសង្គមហ្វេសបុក ឥលូវត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់។ គួរបញ្ជាកផងដែរថាហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧និង៥០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ប្រុស នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃតាមរយៈទូរស័ព្ទ ដៃ នៅលើបណ្តាញសង្គមហ្វេសបុក ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។
២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។
គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញយើងធ្វើការត្រួតពិនិត គឺជនសង្ស័យទាំង ២ នាក់ មានប្រើប្រាស់សារធាតុញៀន ។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។