រកឃើញសពក្មេងស្រីម្នាក់ដែលបាន លិចទូក ដោយជំនន់ទឹកភ្លៀងហើយ នៅខេត្ដរតនគិរី
រតនគិរី៖ សពក្មេងស្រីម្នាក់ដែលបានលិចទូក ដោយជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ ខេត្តរតនគិរី កាលពីព្រឹកមិញ ត្រូវបានសមត្ថកិច្ចប្រទះឃើញហើយនៅរសៀ លថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ។
សពក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានរកឃើញហើយ ក្រោយលិចទុកបាត់ខ្លួន កាលពីព្រឹកមិញ ព្រោះតែទឹកជន់លិច។
សូមបញ្ជាក់ថា ទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បានហក់ឡើងយ៉ាងខ្លាំងដោយសារទឹកភ្លៀងធ្លាក់ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនត្រូវបានជនលិច អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្ត បានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដោយស្វែងរកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕