(មានវីដេអូ) ក្រុមចោរបួននាក់ ចូលមកបន្លំលួចលុយបានជាង១ម៉ឺនដុល្លារពីកន្លែងដូរលុយវីងមួយកន្លែង នៅខេត្តស្វាយរៀង

កាលពីថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ២​រសៀល មានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមានជនសង្ស័យចូលបន្លំចូលលួចលុយបានជាង ១ម៉ឺនដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព នៅផ្ទះដូរលុយវីងមួយកន្លែង ស្ថិតនៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​ដែល ធ្វើ​សកម្មភាព​លួច​នោះ​មាន​គ្នា ៤​នាក់ ចំណែក​ជន​រង​គ្រោះ មានឈ្មោះ ណ​ន់ តុលា អាយុ ៣៣​ឆ្នាំ មុខរបរ​បើក​វី​ង​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។ បើ​តាម​ប្រភព ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​ពេល​កើតហេតុ​ខាងលើ គាត់​បាន​ទៅ​ទារ​លុយ​គេ ចំណែក​ប្តី​គាត់​បាន​ទៅ​ទិញ​គ្រឿង សំណាង់ ដោយ​ទុក​អោយ​កូនស្រី​នៅ​ចាំផ្ទះ ខណៈមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះ ដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឱ្យកូនស្រីរបស់គាត់យកខារ៉ាបាវ យកទៅឱ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ។
លោកបានបន្តទៀតថា បើតាមកាមេរ៉ាសុវត្ថិភាព ខណៈពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវ ទៅឱ្យស្ត្រីមានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីង របស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង។