ប្រកែកថារូបកាត់តលែងបានហើយពេលនេះ ក្រោយភាគីខាងស្រី ចេញមកលាតត្រដាងបកអាក្រាត អតីតអធិការវត្តពោធិ៍ចិនតុង ក្រោយសឹកហើយ មិនព្រមទទួលខុសត្រូវ​

រឿងរ៉ាវព្រះតេជគុណ វ៉ាន វន្នី ចៅអធិការវត្តពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ដែលល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាពដេកជាមួយស្រីស្នេហ៍របស់ខ្លួន ដែលធ្វើឲ្យមហាជនកើតការក្ដៅក្រហាយនឹងទង្វើអសីលធម៌ បំផ្លាញព្រះពុទ្ធសាសនាបែបនេះ ទោះខំចេញបកស្រាយថាជារូបកាត់តយ៉ាងណាក្តី តែមហាជននៅតែមិនជឿ រហូតដល់រអៀសខ្លួនលួចសឹកស្ងាត់ៗ។

យ៉ាងណាមិញ តួអង្គស្រីដែលលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតសង្ឍខាងលើ ថ្មីៗនេះតាមរយៈហ្វេសបុក បានចេញមកបកអាក្រាតរឿងរ៉ាវលោកខាងលើ ដោយទទួលស្គាល់ថាពិតជាមានដូចរឿងខាងលើមែន ដោយសារតែក្រោយពេលសឹកហើយអតីតចៅអធិការវត្តពោធិ៍ចិនតុង មិនព្រមទទួលខុសត្រូវ ដោយជឿតាមគ្រួសារ។ តាមរយៈហ្វេសបុក ស្ត្រីខាងលើបានបង្ហោះបែបនេះថា ៖
“អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាត់អោយអូនទិញអោយតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាបង ហើយ😭😭 អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ 🙏🏻🙏🏻🙏🏻 អគុណព្រំលិខិតដែលធ្វើបាពខ្ញុំ 🙏🏻😭 កំសត់កំរជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ 🙇🏻‍♀️😭 ដោះស្រាយបង្ហារជាមួយគ្នា 👩‍❤️‍👩 ពេលចប់រឿងបានសឹកបងបោះបង់អូនចោល 😭 ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត 🙏🏻😭😭😭”