បន្ទាប់ពីមានការរិះគន់ទៅលើបេក្ខនារី៣នាក់ ក្នុងចំនោមនោះពេលនេះបេក្ខនារី នឿន ស្រីនិត ចេញមកបកស្រាយចំពោះការរិះគន់នោះថា..!
ប្រិយមិត្តបានដឹងមកហើយកាលពីយប់នេះកម្មវិធី X-Factor Cambodia ដែលផ្សាយនៅលើកញ្ចក់ទូទស្សន៏ ហង្សមាស មានទស្សនិកជាច្រើនទន្ទឹងរង់ចាំទស្សនា បេក្ខជនដែលចូលរួមប្រកួត មានសមត្តភាពក្នុងការច្រៀងបានពិរោះឬយ៉ាងដោយមានគណះកម្មការបួនរូបជាអ្នកវាយតម្លៃ។ដោយរាត្រីនេះកម្មវិធី X-Factor បានឈានមកដល់វគ្គ BootCamp ដែលតម្រូវអោយបេក្ខជនរួមដៃគ្នាបកស្រាយចម្រៀងរួមគ្នា ហើយវគ្គនេះ បេក្ខជនដែលបកស្រាយមិនល្អ នឹងត្រូវចាកចេញពីកម្មវិធីផងដែរ។ ដោយឡែកងាកមកចាប់អារម្មណ៍ក្រុមនេះវិញសុទ្ធតែសឹងតែបេក្ខនារីវ័យក្មេងលេចធ្លោកាលពីវគ្គមុន មានដូចជា ស្រីយ៉ា ចាន់ឡា ស្រីនិត ទេវី វគ្គនេះលើកយកបទ “ឈប់” មកបកស្រាយរួមគ្នា ទោះបីជាក្នុងក្រុមរាងវ័យក្មេងយ៉ាងណាក្តី តែសមត្ថភាពអ្នកទាំងបួន បានបញ្ចេញមកបានយ៉ាងល្អ ដោយសហការណ៍គ្នាជាក្រុមបានល្អ ហាក់បីដូចជាបង្ហាញចេញមិនសូវលើសខ្វះគ្នាប៉ុន្មានទេអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះជាប់ទាំងបួននាក់តែម្តង តែមុនប្រកាសលទ្ធផល គណៈកម្មការសុខ ស៊ីឡាលីន បានប្រកាសបីអ្នកមុនដោយអបអរសាទរ ធ្វើឲ្យបេក្ខនារីចាន់ឡា ហាក់ស្រពិចស្រពិលក្តុកក្តួលចង់ស្រក់ទឹកភ្នែក ដោយឃើញសមាជិកបីនាក់លឺឈ្មោះជាប់មុន ប៉ុន្តែខ្លួនមិនលឺ បានប្រែទឹកមុខ ហាក់បង្ហាញក្តីអស់សង្ឃឹមទៅហើយ យ៉ាងណាមិញក្រោយលឺឈ្មោះថាជាប់ ធ្វើឲ្យរំភើបស្រក់ទឹកភ្នែកតែម្តង។ សូមទស្សនាវីដេអូលម្អិតខាងក្រោម៖សូមរំលឹកផងដែលថា ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះ ម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។ក្នុងនោះផងដែលពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយ សារតែ បេក្ខនារី ៤រូប ដែលរួមមានដូចជា រីយ៉ា – ចាន់ឡា – ស្រីនិត – ទេវី បានរួមគ្នាបកស្រាយបទចម្រៀងមានចំណងជើងថា«ឈប់» ដោយធ្វើបានយ៉ាងល្អ តែក៏មានការរិះគន់ផងដែរ ដែលនៅពេលបញ្ចេញសមត្ថភាពនោះ បេក្ខនារី ចាន់ឡា ហាក់បីជាមានសម្លៀកបំពាក់មិនសូវស្រស់ស្អាត ខុសប្លែកពីបេក្ខនារីទាំង៣រូបទៀត ចំ ណែកឯការច្រៀងវិញក្រោយពីបានមេីលឃេីញអំពីទិដ្ឋភាពដ៏កំសត់រួចមក ក៏មានសប្បុរសជនមួយចំនួន បានធ្វើធ្វើការរិះគន់ទោលើបេក្ខនារីបីនាក់ទៀតដែលមើលទៅហាកដូចជារើសអើង ។យ៉ាងណាមិញ ក្រោយពីមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ពេលនេះបេក្ខនារីម្នាក់ក្នុងចំណោម៣នាក់ ដែលមានឈ្មោះ នឿន ស្រីនិត បានចេញមុខធ្វេីការបកស្រាយ ដោយមានការរៀបរាប់ថា៖ « នាងខ្ញុំសូមគោរពជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំឈ្មោះ នឿន ស្រីនិត នាងខ្ញុំសូមចេញមុខសូមអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់ សំរាប់សកម្មភាពពួកនាងខ្ញុំទាំងបីនាក់ ដែលធ្វេីអោយអ្នកទាំងអស់គ្នាគិតថា ពួកយេីងខ្ញុំរេីសអេីងប្រកាន់វណ្ណះជាមួយបងស្រី ចាន់ឡាតាមការពិតពួកយេីងខ្ញុំ មិនដែលមានគិតបែបនេះទៅលេីរូបគាត់ទេ គ្រាន់តែពេលនោះ ពួកខ្ញុំទាំងបីរំភេីបផង ភ័យផង អារម្មណ៍ពិបាកនឹងនិយាយ ទេីបធ្វេីអ្វីក៏មិនត្រូវ ណាមួយទេីបបង្កអោយលេចចេញនូវករិយាមិនសមគួរបែបនេះតែតាមការពិតក្រុមពួកយេីង ស្រឡាញ់រាប់អានគ្នា គោរពគ្នា អាយតម្លៃគ្នាណាស់យ៉ាងណាមិញទោះពួកខ្ញុំបីនាក់ជាប់ តែពួកខ្ញុំក៏បានឈររងចាំស្ដាប់លទ្ធផលគាត់ យ៉ាងញាប់ញ័របំផុត ភ័យផងរំភេីបផងជំនួសគាត់ ។ ដូចដែរនាងខ្ញុំបានបកស្រាយខាងលេី សុំចិត្តបងប្អូនទាំងអស់ មេត្តាលេីកលែងទោសចំពោះសកម្មភាពដ៏គ្មានចេតនារបស់ពួកនាងខ្ញុំផង»។ទន្ទឹមនឹងរឿងរ៉ាវខាងលេីនេះដែរ បេក្ខនារី លៀង ចាន់ឡា ក៏បានចូលរួមបញ្ចេញជាមតិយោបល់ ដោយមានការលេីកឡេីងបកស្រាយយ៉ាងដូច្នេះថា៖ «មិនមែនចឹងទេបង តាមពិតទៅគ្មានអ្នកណារេីសអេីងអ្នកណានោះទេ ពេលនៅក្រៅ គឺពួកយេីងស្រលាញ់គ្នាដូចបងប្អូនយ៉ាងចឹង»។
សូមទស្សនារូបភាពខាងក្រោមសូមទស្សនារូបភាពខាងក្រោមសូមទស្សនារូបភាពខាងក្រោម