បាត់រយៈពេល១១ថ្ងៃហើយ ! ដាក់ច្បាប់ថាទៅលេងកំពត និងទៅជួបបុរសបារាំងម្នាក់ដែលទើបស្គាល់គ្នាតាមហ្វេសបុក ទាំងទូរស័ព្ទ និងហ្វេសបុកមិនមានការឆ្លើយតប
ភ្នំពេញ៖ នារីបម្រើការក្នុងបារមួយកន្លែង បាត់ខ្លួនរយៈពេល១១ថ្ងៃហើយ និងមិនឃើញទាក់ទងមកអ្នកផ្ទះ ឬអ្នកនៅកន្លែងធ្វើការបានដឹងទេ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាង អ្នកគ្រប់គ្រងហាង និងអ្នកធ្វើការជាមួយនាងបានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាងដែរ តែមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមក។
ស្ត្រីដែលជាបុគ្គលិកហាងស្រាបារាំងដែលបាត់ដំណឹង ឈ្មោះ ស្រី ណង អាយុ៣៥ឆ្នាំ ធ្វើការនិងស្នាក់នៅ ហាងស្រាបារាំង “VVIP Bar & Food” នៅផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានកូនពីរនាក់។
បើតាមសម្ដីបងស្រីអ្នកគ្រប់គ្រងហាងស្រាបាំរាំង VVIP បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្រី ណង បានរអ៊ូរទាំថាចង់ទៅលេងសមុទ្រ និងតែងមានទឹកមុខ ស្រងូតស្រងាត់ មិនដឹងមានរឿងអ្វីទេ ហើយមុនថ្ងៃចេញពីហាងទៅ ស្រីណង បានមកសុំច្បាប់សម្រាកពីការងារ ២ឬ៣ថ្ងៃប៉ុណ្ណោះ ដើម្បីទៅដើរលេងនៅខេត្តកំពត ដោយប្រាប់ថាបុរសបារាំងម្នាក់ ទើបស្គាល់គ្នាតាមហ្វេសប៊ុកហើយណាត់ជួបគ្នា។ លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្រីណង បានរៀបចំ សម្លៀកបំពាក់ ឡើងជិះរថយន្តក្រុង សូរិយា ធ្វើដំណើរទៅខេត្តកំពត បាត់ទៅ។
តែគិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ គឺ១១ថ្ងៃហើយ មិនទាន់ឃើញនាងត្រលប់មកធ្វើការវិញ ហើយក៏មិនឃើញទាក់ទងទៅអ្នកផ្ទះ ឬទាក់ទងមកអ្នកនៅកន្លែងធ្វើការបានដឹងដែរ ហើយម្ចាស់ហាង និងអ្នកធ្វើការជាមួយនាង ក៏បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាង ដើម្បីសួរនាំអោយដឹងថា នៅឯណា ឬមានបញ្ហាអ្វី បានជាមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញដូច្នេះ។
បើសិនជាបងប្អូនណាប្រទះឃើញ ឬគាត់ជួបនៅកន្លែងណា ជួយប្រាប់សមត្ថកិច្ច ឬសមីខ្លួនគាត់ផង ព្រោះពេលនេះកូនៗគាត់នឹករលឹកណាស់ មិនព្រមហូបអាហារទេ ដូច្នេះ ហើយសូមជួយ Share ចែករំលែក ផង ហើយបើសិនជាបានឃើញ សូមទំនាក់ទំនងមកលេខ 088 575 3753 សូមជួយ Share ផង ៕