លោកមាស ឬទ្ធី ចេញមុខធ្វើការបកស្រាយទាក់ទងនឹងចម្លើយរឿងផ្លូវគោកក្នុងប្រទេសកម្ពុជាចែកជា៣ប្រភេទ ដោយដកស្រង់ចេញពីក្នុងសៀវភៅ…(មានវីដេអូ)
កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលក្រោយពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចូលទៅខមមិន កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia ក្រោយពីកម្មវិធីនេះល្បងប្រាជ្ញានេះបានដាក់សំណួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ ក្នុងនោះផងដែរ បេក្ខជនដែលចូលរួមលេង លោកកៅ សីហា បានជ្រើសរើសចម្លើយ២ប្រភេទគឺមានលូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន ៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។
ក្នុងនោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនហាក់បដិសេធ មិនយល់ស្របតាមចម្លើយខាងលើ ដោយបានចូលទៅខមមិនកម្មវិធីខាងលើ យ៉ាងព្រោងព្រាត ដោយភ្ជាប់ជាមួយរូបភាពឯកសារក្នុងសៀវភៅខ្លះ ដោយលើកថាមានតែពីរប្រភេទនោះទេ គឺផ្លូវថ្នល់ និងផ្លូវដែក។
ទាក់ទងនឹងរឿងនេះ លោកមាស ឬទ្ធី តាមរយៈព័ត៌មានពេលព្រឹកទូរទស្សន៍ហង្សមាស លោកបានបកស្រាយ សំនួរចម្លើយក្នុងកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodiaគឺដកស្រងមកពីសៀវភៅ ភូមិវិទ្យាវិញ្ញាសារសំនួរចម្លើយជ្រើសរើស ថ្នាក់ទី៩ ដែលរៀបចំដោយអ្នកស្រី អ៊ុក សុធារ៉ា ដោយតែគិតថាសៀវភៅគឺពេញនិយមបំផុត សំរាប់សិស្សានុសិស្សដែលប្រឡង។ សូមទស្សនាវីដេអូលោកពន្យល់លម្អិតនៅខាងក្រោម៖