បុរសចំណាស់ម្នាក់នាំស្រីក្មេងពីភ្នំពេញ មកបង្កាត់ភ្លើងស្នេហានៅខេត្តកំពុងស្ពឺ កម្លាំងមិនដល់ ប្រើថ្នាំជំនួសរហូតគាំងស្លាប់

បុរសវ័យចំណាស់ អាយុ៧២ឆ្នាំ នាំស្រីស្នេហ៍វ័យក្មេងពីភ្នំពេញ មកលេងល្បែងស្នេហានៅចំណុចផ្ទះសំណាក់មួយឯខេត្តកំពង់ស្ពឺ ដោយមានប្រើថ្នាំជំនួយផងនោះ ស្រាប់ខាងប្រុសគាំងបេះដូងស្លាប់លើបង្គង ឯខាងស្រីវិញ ទំនងខ្លាចខ្មាសគេ ក៍គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ប្រហែលជាដៃគូ ស្គាល់ចិត្តយូរឆ្នាំហើយ ទើបបុរសម្នាក់នេះហ៊ាននាំនាងតាំងពីភ្នំពេញ មកលេងល្បែងស្នេហាដោយមានប្រើថ្នាំជំនួយផង ទីបំផុតខាងប្រុសគាំងបេះដូងស្លាប់លើបង្គង ឯខាងស្រីវិញមិនកន្តើយឡើយ ក៏បានដាក់មេប៊្រុចបាត់ ដោយសុវត្ថិភាព ។

ក្រោយពិនិត្យសមត្ថកិច្ចឃើញថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង និងបានរៀបចំឯកសារប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ករណីស្លាប់លើបង្គងនេះ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចផ្ទះសំណាក់នាគមាសភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានស្គាល់ថា មានឈ្មោះធាំ រ៉េត ភេទប្រុស អាយុ72ឆ្នាំ មានទីលំនៅសង្កាត់បឹងត្របែក ខ័ណ្ទចំកាមន រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចដែលស្តាប់ការបំភ្លឺរបស់អ្នកបំរើការនៅផ្ទះសំណាក់ខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៨ ខែកក្កដា បុរសរងគ្រោះបាននាំនារីម្នាក់មិនស្គាល់អតសញ្ញាណ ចូលមកស្នាក់នៅក្នុងបន្ទប់លេខ203 បណ្តោះអាសន្ន ។

លុះដល់វេលាកំណត់ម៉ោង២១និង៣០នាទី មិនឃើញចេញមកវិញ អ្នកបម្រើការក៏ទៅគោះទ្វារបន្ទប់ តែមិនមានសំឡេងតប ក៏រុញទ្វារមើលស្រាប់តែឃើញបុរសខាងលើដេកស្លាប់បាត់ទៅហើយ ចំណែកនារីដលជនរងគ្រោះនាំមកជាមួយនោះ មិនដឹងរត់គេចបាត់តាំងពីពេលណាឡើយ ។

ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នគបាលជំនាញបានចុះទៅពិនិ្យតដោយមានក្រុមគ្រូពេទ្យចូលរួមផងនោះបានសន្និដ្ឋានថា ជាជំងឺគាំងបេះដូង ដោយប្រើថ្នាំលើសកម្រិត ។ ព្រោះសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់មានបន្សល់នៅដបថ្នាំម្យ៉ាង ដែលមានគ្រាប់ទ្រវែងនៅទីនោះផងដែរ ។ បន្ទាប់ពីពិនិត្យ និងបំពេញឯកសាររួចរាល់ សពត្ប្ររូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕