សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូក មិនបាច់ខ្លាចប៉ះពាល់ដល់សុខភាពឡើយ
កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តទទួលទានសាច់ជ្រូក ដោយសារតែវាមិនឆ្លងទៅមនុស្សឡើយ។
សម្តេចបានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋ សូមទទួលទានសាច់ជ្រូក កុំបារម្ភអី ក្រៅពីតំបន់ប៉ះពាល់ ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ ដែលគេយកទៅកប់ចោល តំបន់ដទៃទៀតមិនមានផលប៉ះពាល់ទេ។ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ ប៉ុន្មានអាទិត្យនេះអ្នកលក់សាច់ជ្រូកត្អូញត្អែរខ្លាំងណាស់”៕ Khmer Note