លោកអធិការខណ្ឌមានជ័យដឹកនាំកម្លាំង បង្ក្រាបសង្វៀនជល់មាន់ភូមិចំរើនផល សង្កាត់បឹងទំពុន១

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ មានទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២និង ៣០ នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ។

លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពីមាន ការផ្ដល់ព័ត៌មានលោកបានដឹកនាំកម្លាំងចុះផ្ទាល់ចុះមកបង្ក្រាបភ្លាមៗដោយសារ ទីតាំងខាងលើនេះមានច្រករត់ច្រើនទើបកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន២នាក់(អ្នកលេង) ចំណែកអ្នកលេងផ្សេងនាំគ្នាបោះមាន់ចោលរត់យករួចខ្លួន និងដកហូតវង់អាប៉ោង រួមទាំងម៉ូតូជាច្រើនគ្រឿង សម្ភារៈសម្រាប់ជល់មាន់មួយចំនួន ។

លោកអធិការបានបន្ដថាកម្លាំងនគរបាល មិនមានពាក់ព័ន្ធជាមួយទីតាំងល្បែងស៊ីសងខាងលើនេះទេ ។

លោក សៀវ សាញ់ នាយរងព្រហ្មទណ្ឌបានបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់ដែលលោកអធិការដឹកនាំកម្លាំងចុះបង្ក្រាប ដោយមានការចូលរួមដោយរូបលោកជានាយរងព្រហ្មទណ្ឌផ្ទាល់, លោកអធិការរង៤រូប និងកម្លាំងនៃអធិការខណ្ឌមានជ័យ លោកមិនជាប់ពាក់ព័ន្ធអ្វីដូចការចោទប្រកាន់នោះទេ ។

ក្រោយពេលចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់រួចសមត្ថកិច្ចបាននាំខ្លួនអ្នកញៀនល្បែងជល់មាន់២នាក់យកទៅកាន់ប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំបន្ដទៀត៕