ដឹងការពិតហើយ! ករណីបង្ហោះថាឃើញខ្លា ០១ក្បាលនេះដើរឆ្លងទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ ការពិតរូបខ្លាស្ថិតនៅបរទេសទេ

កាលពីព្រឹកមិញនេះ មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយពីសត្វខ្លា ០១ក្បាល បានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្តព្រុំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់បានបញ្ជាក់ថា គ្រាដែលរូបគាត់ធ្វើដំណើរដោយរថយន្តមកដល់ចំណុចខាងលើក៍ប្រទះឃើញខ្លា ០១ក្បាលនេះដើរឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះ ទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ៕
ដោយឡែកក្រោយពីរូបនេះផុលផុសតាមបណ្តាញសង្គមហ្វេសបុករួចមក ឃើញថាមានការស៊ែរចែករំលែកជាច្រើន ដោយមានមតិជាច្រើនបានលើកឡើងថា រូបសត្វខ្លានោះ មិនមែនស្ថិតក្នុងប្រទេសកម្ពុជាទេ ដោយរូបនោះស្ថិតនៅផ្លូវមួយតំបន់ទេសរណ៍Pir Sohawa Islamabadនៃប្រទេសប៉ាគីស្ទានតែប៉ុណ្ណោះ ដែលរូបនោះថតដោយបុរសម្នាក់ដែលធ្វើដំណើរតាម ផ្លូវនោះ ហើយបានថត និងបង្ហោះចូលបណ្តាញសង្គមហ្វេសបុក តាំងតែប៉ុន្មានឆ្នាំមកម្ល៉េះ។