អ្នកគ្រូពេទ្យ ដែលរងការចោទថាបានទះកំប្លៀងអ្នកជំងឺក្រីក្រជនជាតិភាគតិចនោះ ពេលនេះបានចេញមកបកស្រាយពីដំណើររឿងកុំឲ្យមានការយល់ច្រឡំ…
កាលពីម្សិលមិញមានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពីគណនេយ្យហ្វេសបុកមួយបានបង្ហោះថា អ្នកគ្រូពេទ្យផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរីម្នាក់ បានទះកំភ្លៀង និងជេរប្រមាថម៉ាក់ងាយត្មេះតេសដៀល អ្នកជម្ងឺក្រីក្រដែលជាជនជាតិដើមភាគតិច ។ គណនេយ្យហ្វសបុកដដែលនោះបានឲ្យដឹងថា អ្នកគ្រូពេទ្យខាងលើបានប្រើលេីកដៃទះកំភ្លាំង ឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជេីងដូចទាញអុស ខណៈពេលកំពុងធ្វេីការពិនិត្យអ្នកជម្ងឺអ្នកម្តាយរបស់ខ្លួន ដែលមានជម្ងឺ គរថ្លង់ ពិការភ្នែកមេីលមិនឃេីញ ហេីយមិនអាចស្តាប់ និងចេះនិយាយភាសារខ្មែរទេ ព្រោះគាត់ជាស្រីមេម៉ាយ ជនជាតិដេីមភាគតិច។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកគ្រូពេទ្យខាងលើដែលមានឈ្មោះថា ណុប យុម ដែលរងការចោទខាងលើ បានចេញមុខបកស្រាយតាមគណនេយ្យហ្វេសបុកយ៉ាងដូច្នេះថា ៖
កាលពីថ្ងៃ១៦ ខែកក្កដា ២០១៩ មានអ្នកជំងឹម្នាក់ឈ្មោះ ប៉ងពាន អាយុ56ឆ្នាំ ស្ថិតនូវភូមិផាកណាម ឃុំកោះពាក្ យស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានមកសំរាកព្យាបាលជំងឹភ្នែករហូតដល់ថ្ងៃទី18 ខែកកដ្តា ឆ្នាំ2019 នាងខ្ញំបានហៅឈ្មោះគាត់មកវ៉ាស់គំហើញដើម្បីធ្វើកាវះកាត់ជូនគាត់ក្នុងពេលរសៀលថ្ងៃដដែល។ នូវពេលដែលកំពុងធ្វើការពន្យល់ពីនិតិត្តវិធីវ៉ាស់គំហើញដោយគាត់ជាបងប្អូនជនជាតិមិនចេះស្តាប់ភាសារខ្មែរបានច្បាស់ ហើយមិនព្រមធ្វើតាមការណែនាំរបស់នាងខ្ញំពេលនោះ ខ្ញំក៏ប្រើកាយវិកាដើរទៅជិតខ្លួនគាត់ ដើម្បីយកដៃទៅបិទភ្នែកឆ្វេងម្តង និងភ្នែកស្តាំម្តងអោយគាត់មើលទៅផ្ទាំងអក្សរគំរូពេលនោះគាត់បានអង្គុយបញ្ឍរជង្គង់និងឡើកដៃទាំងពីរមកច្រត់ចង្ការ។ ជាហេតុធ្វើអោយមានការរំខានដល់ការងារវ៉ាស់គំហើញក្រោយមកនាងខ្ញំក៏ប្រើកាយវិការដោយយកដៃខ្ញំទៅគោះដៃគាត់អោយដាក់ចុះ និងអង្គុយដាក់ជើងអោយត្រង់ចុះក្រោម ក្រោយមកទៀតខ្ញំក៏យកដៃទៅគោះថ្ពាល់គាត់ខាងស្តាំចង់ប្រាប់ថាកុំយកដៃច្រត់ថ្ពាល់ចង្ការ និងអោយមើលទៅផ្ទាំងអក្សរគំរូប៉ុន្តែគាត់ និងកូនៗគាត់មិនយល់ហើយមានការភាន់ច្រឡំនិងភាសារផងកាយវិកាផងថានាងខ្ញំទះកំភ្លៀងគាត់។ ដោយឃើញហេតុការនេះលោកប្រធានផ្នែកចក្ខុរោគគាត់នូវនឹងដែគាត់បានសំរបសំរួលបញ្ចាប់ ដោយធ្វើការសុំទោសគ្នាទៅវិញទៅមកដល់អ្នកជំងឺនិងកូនៗគាត់ដើម្បីបញ្ចាប់ការភាន់ច្រឡំបន្តទៀត។ អាស្រ័យហេតុនេះសូមបងប្អូនសាធារណៈជនក្នុងបណ្តាញសង្គមមេត្តាកុំយល់ច្រឡំដល់រូបនាងខ្ញំ។