ចិនទៀតហើយ ទុកប្រទេសខ្មែរដូចសំរាម ចង់ធ្វើអ្វីក៏បាន៖ ខ្មាន់កាំភ្លើងជាជនជាត់ចិន បាញ់សម្លាប់ ស្រ្តីម្នាក់ យ៉ាងរន្ធត់ នៅខេត្តព្រះសីហនុ…
ព្រះសីហនុ៖ ករណីស្ត្រីជនជាតិចិនម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងរន្ធត់ នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាវេលាម៉ោង១១និង៣០នាទីយប់ ត្រូវនឹងថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នាចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ
ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិ២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត
តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ភ្លាមៗនោះក្រុមជនសង្ស័យ ក៏បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
បច្ចុប្បន្នមិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ចំពោះជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕