ក្រោយពីបកស្រាយថារូបកាត់ត មហាជននៅតែមិនជឿ អតីតចៅអធិការវត្តពោធិ៍ចិនតុង លាចាកសិក្ខាបទដោយខ្លួនឯងស្ងាត់ជាងមួយខែមកហើយ..
មានរឿងអាស្រូវកក្រើកហ្វេសបុកកាលពីពេលកន្លងទៅ ដោយលោកបានឲ្យដឹងបែបនេះថា ៖ រឿងសង្ឃអតីតចៅអធិការវត្តពោធិចិនតុងបានចប់យូហើយគឺដោះស្រាយគ្នាចប់តាំងងពី១ខែមុនម្លេះ!។ គឺអតីតចៅអធិការអោបស្រីរូបនេះត្រូវបានផ្សឹកហើយ គឺសឹកពី១ខែមុន ដូចនេះវត្តពោធិចិនតុងត្រូវបានតែងតាំងចៅអធីការវត្តស្តីទីថ្មីឡើងវិញគឺព្រះគ្រូមុនីរតនា ឆាន ឆន តាមការនិមន្តរបស់គ្រូសូត្រឆ្វេង និងគ្រូសូតស្តាំវត្តពោធិចិនតុង។ ឯអតីតចៅអធិការអោបស្រីចាស់មិនមាននៅក្នុងវត្តពោធិចិនតុងទៀតទេ សូមបងប្អូនកុំច្រលំ។ លោកអ៊ឹម ជីវ៉ា បន្ថែមថា ទោះបីជាអ្នកទាំងពីរធ្លាប់បដិសេធរៀងៗខ្លួនថាមិនដែលមានទំនាក់ទំនងនឹងគ្នាក្តី តែទំនងជាមានការអៀនខ្លួន ទើបអតីតចៅអធិការវត្តខាងលើសម្រេចចិត្តសឹកដោយខ្លួនឯងស្ងាត់ជាង១ខែមកហើយ។
គួររំលឹកផងដែរកាលពីពេលកន្លងទៅ តាមរយៈបណ្តាញសង្គមFacebook បានបង្ហោះបែកធ្លាយរូបនៅលើគ្រែជាមួយនិងស្រីកំណាន់ជាច្រើនសន្លឹក របស់ព្រះចៅអធិការវត្តដ៏ល្បីល្បាញគឺ វត្តពោធិ៍ចិនតុង ដែលស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងផ្ទុះកក្រើកពេញនៅសង្គម Facebook ។ ប្រជាពលរដ្ឋពុទ្ធបរិស័ទបានសម្តែងនៅការហួសចិត្តចំពោះចៅអធិការវត្តពោធិចិនតុងព្រះនាម ភិក្ខុ វ៉ាន វន្នី ដែលបានប្រព្រឹត្តខុសវិន័យ ចាកសិក្ខាបទ ដែលលួចលាក់ចិញ្ចឹមរួមរស់ រួមរ័ក្ស រស់នៅជាស្រី ធ្វើឲ្យប្រជាពលរដ្ឋសម្តែងការអស់ជំនឿទៅលើបុគ្គលសង្ឃមួយចំនួនដែលតែងតែប្រព្រឹត្តអំពើថោកទាប ជាន់ពន្លិចនៅព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ។