ជាងឈើទេ តែពាក់ឯកសណ្ឋានកងទ័ព សរសេរបង្ហោះក្នុងហ្វេសបុក សុទ្ធតែស្នើឲ្យសម្តេចប្តូរអភិបាលខេត្តចេញដាក់អ្នកនេះអ្នកនោះ ដល់ពេលពិនិត្យទឹកនោមដាច់ផ្ងារ…

រតនគិរី៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ វេលា ម៉ោង ១៨,៣០នាទី អធិការក្រុងបានលុងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាំ គីមលាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងឈូសឈើ មានទីលំនៅបច្ចុប្បន្ននៅ ភូមិ អូរកន្ទិល សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចចោទប្រកាន់ជនសង្ស័យពាក់ព័ន្ធករណីចំនួន០២៖បរិហារកេរ្តិ៍ជាសារធារណៈ ក្លែងឯកសណ្ឋានកងទ័ព ប្រើប្រាស់សារធាតុញៀន(+)។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការ ស្រាវជ្រាវ នឹងបំពេញសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្ត។ គួររំលឹកផងដែរ កាលពីពេលកន្លងទៅជននេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថាLeang Kim បានស្លៀកពាក់ឯកសណ្ឋានកងទ័ព បានថត និងសរសេរបង្ហោះផ្តេសផ្តាស ដោយបានស្នើសុំសម្តេចតេជោ ដកអភិបាលខេត្តរតនគិរី ដោយប្តូរជំនួសអ្នកផ្សេង តាមអ្វីដែលខ្លួននឹកឃើញ ។