វិស្វករម្នាក់បានកែច្នៃសំរាមប្លាស្ទិច ធ្វើជាកៅអីសម្រាប់សិស្សសាលាក្មេងៗ

នេះជារឿងមួយដែលគួរអោយស្ងើចសរសើរបំផុតដែលបុរសជាវិស្វករជនជាតិហ្វីលីពីនបានប្រើគំនិតច្នៃប្រឌិត ដោយយកសំរាមប្លាស្ទិចមកច្នៃជាកៅអីសម្រាប់សិស្សសាលាក្មេងៗដែលកំពុងទទួលបានការចាប់យ៉ាងខ្លំាងពីមហាជនទំាងក្នុងនិងក្រៅប្រទេស។ព្រោះ វាអាចជួយកាត់បន្ថយការបំពុលមួយផ្នែកធំនៅក្នុងបរិស្ថាន។


នេះបើតាមការអោយដឹងថា វិស្វករជនជាតិហ្វីលីពីនមានឈ្មោះថា Lemon លោកមានគំនិតនេះដោយសារតែថ្ងៃមួយមានភ្ញៀវម្នាក់ បានមកដល់រោងចក្រគាត់ដើម្បីឱ្យគាត់កែច្នៃសំរាមប្តាស្ទិច ដើម្បីធ្វើជាកៅអី។ មានអីគាត់ក៏យល់ព្រមនឹងសំណើរមួយនេះ ហើយបានបង្កើតកៅអីចេញពីសំរាមប្លាស្ទិចជាច្រើន។ក្រោយមកលោកបានបង្កើតជារោងចក្រមួយ ដែលជួយផ្តល់ការងារយ៉ាងច្រើនដល់អ្នកភូមិទៀតផង។

ចុងក្រោយលោកបានបន្ថែមទៀតថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលស្នាដៃរបស់លោកត្រូវបានប្រើប្រាស់នៅតាមសាលារដ្ឋក្នុងប្រទេសហ្វីលីពីន ហើយលោកក៏មានក្តីអំណរក្នុងការចូលរួមចំណែកជួយដល់បរិស្ថានផងដែរ៕