ឡើងក្មេង!ពេជ្រ សោភា តុបតែងខ្លួនបែបនេះ ស្រស់ស្អាតខ្លាំង មើលមិនចង់ស្គាល់
នំពេញ៖ ខណៈពេលដែលចម្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា មានសន្ទុះយ៉ាងខ្លាំងក្នុងវិថីសិល្បៈនោះ គេសង្កេតឃើញថាមានវត្តមានរបស់នាង ស្ទើរតែគ្រប់ផលិតផលទាំងអស់កាលពីថ្មីៗនេះ មិនថាតូចឬធំទេ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ សុទ្ធចាប់បានក្នុងដៃ។
យ៉ាងណាមិញ ដោយឆ្នាំ២០១៩ នេះជាឆ្នាំមាស របស់ខ្លួន នោះអ្នកនាង ពេជ្រ សោភា ក៏ទើបតែបានធ្វើការផ្លាស់ប្ដូររថយន្តរបស់ខ្លួន ដែលមានតម្លៃរាប់ម៉ឺនដុល្លារផងដែរ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។
ជាមួយគ្នានេះដោយតារាចម្រៀងស្រីដែលជាម្ចាស់បទចម្រៀង«សង្សារមួយខែ ពីរខែ»អ្នកនាង ពេជ្រ សោភា រូបនេះជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈ នាពេលកន្លងមកនោះ សូម្បីតែរូបសម្រស់ និងសកម្មភាពប្រចាំថ្ងៃ ត្រូវបានប្រិយមិត្តក៏ដូចជាហ្វេនរបស់ខ្លួន តាមដានមិនរំលងសោះ។
ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងឈុតសម្លៀកបំពាក់សំពត់ពណ៌ស អាវពណ៌ត្រួយចេករំលេចទៅដោយទេសភាពពណ៌ខៀវស្រងាត់ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លាំង។
ដោយក្នុងនោះ គេសង្កេតឃើញ មានប្រិយមិត្តជាច្រើនបាននាំគ្នានិយាយ រូបសម្រស់របស់ អ្នកនាង ពេជ្រ សោភា ទៅលើតុបតែងខ្លួន នោះមើលទៅពិតជាស្រស់ស្អាតប្លែកមិនចាញ់តារាក្មេងៗស្រករក្រោយនោះទេ បើទោះជាខ្លួន មានអាយុច្រើនក៏ដោយ។