ល្បិចទល់ល្បិច! នារីដ៍ស្រស់ស្អាតម្នាក់ ត្រូវបានជនអានាមិក ឆាតមកឆបោកលុយ ស្រាប់តែនាងប្រើវិធីបោកជនអាមិកនោះវិញ
បណ្ដាញសង្គម ហ្វេសប៊ុក គឺជាបណ្តាញដ៏ធំមួយដែលកំពុងតែមានការប្រើប្រាស់ច្រើនមែនទែននៅប្រទេសកម្ពុជារបស់យើង ហើយក៏ធ្លាប់មានអ្នកដែលចាញបោកគេនៅក្នុងនឹងច្រើនណាស់ដែរ។
ករណីឆបោក តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកដូចដែលក្នុងរូបភាពចំពោះវិធីបោកប្រាស់មួយប្រភេទ ដែលគណនីហ្វេសប៊ុកផ្លូវការរបស់យើង ត្រូវបានជនអនាមិកបានលួចយកទៅប្រើប្រាស់បានសម្រេច ក្រោយមកជនអនាមិកនោះ ក៏បានឆាតទៅកាន់មិត្ដភក្ដិ
សាច់ញាតិ ឬមនុស្សដែលយើងបានស្គាល់ ហើយបន្លំខ្លួនធ្វើជាម្ចាស់គណនីនោះ ដើម្បីខ្ចីលុយអ្នកទាំងនោះជាដើម។ដែលនេះហើយជាបញ្ហាក្នុងការប្រើប្រាស់បណ្តាញនេះសូមអ្នកទាំងអស់គ្នាប្រុងប្រយត្ន័ផងកុំឲ្យមានហេតុការណ៍នេះកើតឡើងចំពោះយើង។
យ៉ាងណាមិញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ Ajou Lyma
នារីរងគ្រោះនេះត្រូវបានគេឆបោក ប៉ុន្ដែមិនសម្រេច ព្រោះតែរូបនាងបានទទួលបានព័ត៍មានពីម្ចាស់គណនីហ្វេសប៊ុកដើម ដែលត្រូវបានគេលួចនោះថា៖”គណនី ហ្វេសប៊ុករបស់ខ្លួន ត្រូវបានគេលួចយកទៅប្រើប្រាស់ហើយ”។បើមានបញ្ហាអីគេមិនទទួលខុសត្រូវឡើយទើបនាងដឹងខ្លួនទាន់។
ហើយនារីនោះក៏បានសរសេរថា” អូនហាអូនអត់បើភ្នែកមើលទេ ម្ចាស់អាខោនគេpostប៉ុនណាប៉ុនណីហើយនៅហ៊ាន ឆាត មកខ្ចីលុយឯងទៀត” ។
សូមប្រយត្ន័ផងទាំងអស់គ្នាអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកព្រោះថាករណីនឹងក៏ធ្លាប់ឆបោកបានជាច្រើននាក់ដែរហើយ។