តុលាការសម្រេចចោទប្រកាន់ស្ដ្រីជាឃាត. កសម្លាប់មិត្ដភ័ក្រ រួចកាប់កង់ៗបោះចូលទឹកទន្លេរ ពីបទ «មនុស្សឃាតកម្មគិតទុក»

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ សំណុំរឿងស្ត្រីសម្លាប់មិត្តភ័ក្រ រួចកាត់ជាកង់ៗ ត្រូវលោក សេង គឺមឡាក់ ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានី ភ្នំពេ ញ បានសម្រេចចោទប្រកាន់ ពីបទ«មនុស្ស ឃាតកម្មគិតទុកមុន»តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលលអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារ គេបានឃើញក្មេងស្រីម្នាក់ដើរ រកម្តាយទាំងយប់ពេញក្រុងភ្នំពេញព្រោះ ម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រី ដែលដើររកម្តាយម្នាក់នោះមានឈ្មោះ ពេជ្រ ស៊ា វ ម៉ី អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅ ទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹ ម យ៉ា នាង អាយុ ៤០ ឆ្នាំ មុខរបរ អ៊ុតសក់ នៅ ផ្សារ កណ្តាល ជាស្ត្រីមេម៉ាយ កូនមួយដែលបាត់ខ្លួននៅព្រឹកវេលាម៉ោង ប្រហែល៩ ថ្ងៃ ទី ០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅ ថ្ងៃខែឆ្នាំ ដដែលមិនមានដំណឹងសោះដោយ មិនដឹងមូលហេតុ ។

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើល ខាង លើតាមបណ្តាញហ្វេសប៊ុកកម្លាំង អាវុធហត្ថ ខណ្ឌដូនពេញ សហ ការណ៍ ជាមួយ កម្លាំង ជំនាញ នៃ ការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និង បំបែកសំណុំរឿង បានហើយនៅ ព្រឹកថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។

ករណីខាងលើនេះ គឺជាករណី ឃាតកម្ម ដែលឃាតករ គឺជា មិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច អាវុធហត្ថឃាត់ខ្លួនតាំងពី យប់មិញ ។

ឃាតករបានសម្លាប់ជនរងគ្រោះយ៉ាង សាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសពជាបំណែកៗ( កាត់ ដៃ កាត់ ជើង កាត់ ក្បាល វះ ពោះ ពុះ ឆ្អឹងជំនី ព្រលះ យក សាច់ ) ច្រកដាក់ស្បោងខ្មៅម្តងបន្តិច ៗ យកទៅបោះចោលនៅច្រាំងទន្លេផ្លូវស៊ីសុវត្តិ ៕