សម្ថកិច្ច២ប៉ុស្តិរួមគ្នាបង្ក្រាប់មុខសញ្ញាលួច ឆក់ នឹងប្លន

សម្ថកិច្ច២ប៉ុស្តិរួមគ្នាបង្ក្រាប់មុខសញ្ញាលួច ឆក់ នឹងប្លន
ភ្នំពេញ៖នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចឆក់និងប្លន់យ៉ាងសកម្ម។
ជនសង្ស័យខាងលើមានឈ្មោះកង សុខគា ហៅអាបឹតអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានបណ្តឹង២ករណីផ្សេងគ្នាបណ្តឹងករណីទី១របស់ឈ្មោះ មនសំ​ ណាងភេទស្រីអាយុ៣៦ឆ្នាំស្នាកនៅភូមិឬស្សីី២សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យពាក់ពន្ធ័និងករណីបាត់ម៉ូតូមួយគ្រឿងម៉ាកYamaha finoពណ៍ក្រហមលាយផ្កាឈូកពាក់ស្លាកលេខកោះកុង1A 0321 ដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចគាស់ផ្ទះយកទៅបាត់ដោយសុវត្ថភាព។

និងបណ្តឹងករណីទី២របស់យុវជនឈ្មោះសុន​ ង៉ាភេទប្រុសអាយុ១៧ឆ្នាំមុខរបរលក់ប្រហិតស្នាក់នៅបុរីឡាយគង់ខណ្ឌដង្កោដែលជនសង្ស័យបានប្រើកាំបិតបុ័ងតោកាប់ត្រូវស្លឹកត្រចៀកខាងឆ្វេងប្លន់យកខ្សែរ កនិងខ្សែរដៃអស់ចំនួន៥ជីបានសម្រេចដោយសុវត្ថភាពហើយជនសង្ស័យបានជះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមកសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទីនិងទី២បានសហការណ៏គ្នាស្រាវជ្រាវនិងកំណត់មុខសញ្ញាយ៉ាងច្បាស់ឈានដល់ការឃាត់បានជនសង្ស័យម្នាក់ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះអាវែងកំពុងតែរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី