អធិការខណ្ឌពោធិ៍សែនជ័យឧបត្ថម១០០ដុល្លាដល់កម្លាំងខណ្ឌដង្កោ​ សហការគ្នាបានល្អពេលបង្រ្កាបបទល្មេីស

អធិការខណ្ឌពោធិ៍សែនជ័យឧបត្ថម១០០ដុល្លាដល់កម្លាំងខណ្ឌដង្កោ​ សហការគ្នាបានល្អពេលបង្រ្កាបបទល្មេីស

ភ្នំពេញ៖​ លោក​ យឹម​ សារ៉ាត​ អធិការខណ្ឌពោធិ៍សែនជ័យ​ ឧបត្ថម្ភទឹកប្រាក់ចំនួន 100 ដុល្លាដល់កម្លាំងនគរបាលខណ្ឌដង្កោ​ដែលបានរងរបួស២នាក់​ ក្នុងពេលចុះបង្រ្កាបក្រុមក្មេងទំនេីង​ ដោយបាន សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ​។ សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង23និង30នាទី ថ្ងៃទី14 ខែមិថុនា ឆ្នាំ2019 កម្លាំងអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យកំពុងល្បាតតំបន់ងាយរងគ្រោះតាមបណ្តោយផ្លូវជាតិលេខ៤​ ស្រាប់តែប្រទះឃេីញជនសង្ស័យមួយក្រុមប្រដាប់ដោយខ្សែក្រវាត់និងដំបងដេញវាយយុវជនម្នាក់ឃេីញដូចនេះកម្លាំងក៏ប្រដេញធ្វេីអោយជនសង្ស័យភ័យជិះរត់ហេីយត្រូវនគរបាលស្ទាក់គ្រប់ច្រកល្ហកពេលនោះក៏ដេញរហូតដល់ព្រំប្រទល់នៃខណ្ឌដង្កោក៏បានសហការជាមួយកម្លាំងល្បាតខណ្ឌដង្កោពួនស្ទាក់ចាប់បានក្រុមក្មេងទំនេីងបាន៦នាក់​ ប៉ុន្តែខាងកម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានដួលម៉ូតូរបួស២នាក់ផងដែរ។

ទោះយ៉ាងណាលោក​ យឹម​ សារ៉ាន់​ អធិការខណ្ឌពោធិ៍សែនជ័យ​មនបានមេីលរំលងនៅការខិតខំប្រឹងប្រែង​ របស់កងកម្លាំងទប់ស្កាត់រាល់បទល្មេីសជាក់ស្តែង​ ដោយបានរងរបួសក្នុងពេលបំពេញតួនាទី​ រក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។