ធនាគារហត្ថាកសិករ លីមីធីត មិនខ្វល់ពីសន្តិសុខកើតជំងឺ
ធនាគារហត្ថាកសិករ លីមីធីត មិនខ្វល់ពីសន្តិសុខកើតជំងឺ
ភ្នំពេញ ៖ សន្តិសុខយាមធនាគារហត្ថាកសិករម្នាក់ មានជំងឺមិនស្រួលខ្លួន ហើយបាននិយាយថា គេមិនស្រួលខ្លួន តែគ្មានអ្នកចាប់អារម្មណ៍ ក៏សុខចិត្តដេកយាម រហូតដល់គាំងបេះដូងស្លាប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក នៅអាគារលេខ៦៧អា ផ្លូវ២៨៩ ក្រុម៦៨ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ចាន់ ហឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊នសន្តិសុខប៊េស ប្រចាំការនៅធនាគារហត្ថាកសិករ មានស្រុកកំណើតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
មុនពេលកើតហេតុ ជនរងគ្រោះ(សព)បាននិយាយប្រាប់ថា មិនសូវស្រួលខ្លួន រួចធ្វើការធម្មតារហូតដល់វេលាម៉ោង៥និង៥១នាទីព្រឹក ក្មួយបានដើរចេញពីផ្ទះលេខ៦១ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មកអង្រួនជើងជនរងគ្រោះ តែមិនភ្ញាក់រហូតដល់ម៉ោងកើតហេតុ វេលាម៉ោង៨និង២២នាទី ក្មួយមកអង្រួនជើងម្តងទៀត ទើបដឹងថា ពូរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។
ឆ្លងតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រលោកវេជ្ជបណ្ឌិត នង វណ្ណារ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង (ជំងឺលើសឈាម)។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕