ក្រុមហ៊ុន7NG ទៀតហើយប្រើគ្រឿងចក្រទៅកាយផ្តាច់ផ្លូវខ្នងប្រឡាយរដ្ឋ
ខេត្ដកណ្ដាល៖ ប្រជាពលរដ្ឋដែលមានដីស្រែចំការជាប់ព្រំដីនិងក្រុមហ៊ុន7NG កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងទោះជាចង់លក់ក៏ពិបាកទុកក៏ពិបាកដែរ ពីព្រោះបើចង់លក់ក៏គ្មានអ្នកហ៊ានទិញទេបើខាងក្រុមហ៊ុនទិញក្នុងតម្លៃថោកជាងទីផ្សារជាមួយគ្នានេះដែរដីរបស់ប្រជាពលរដ្ឋចំនួន២.៧ហិតតាដែលស្ថិតនៅជាប់ដីព្រុំជាមួយក្រុមហ៊ុន7NG ត្រូវបានក្រុមហ៊ុន7NG យកគ្រឿងចក្រទៅកាប់កាយដីរបស់ខ្លួនមួយចំហៀងយកមកចាក់បំពេញមួយចំហៀងទៀតដើម្បីអភិវឌ្ឍន៍ដីនោះហើយខណៈធ្វើការបាន២ថ្ងៃស្រាប់តែក្រុមហ៊ុនបានប្រើធម៌ក្តៅយកកម្លាំងស៊ីវិលឈុតខ្មៅមករារាំងគ្រឿងចក្ររបស់ម្ចាស់ដីទំហំ២.៧ហិតតាដែលកំពុងកាយកាប់ដីរបស់ខ្លួនឲ្យផ្អាកដំណើរការជាបន្ទាន់។
បើតាមប្រភពពីប្រជាពលរដ្ឋដែលមានជាភូមិមានស្រែចំការក្បែរដីក្រុមហ៊ុន7NG បានដើរមករៀបរាប់ប្រាប់អ្នកសារព័ត៌យើងដែលចុះទៅផ្តិតរូបនិងយកព័ត៌មានថាដែលពួកមានដីដាំឈូកលក់បានឲ្យដឹងថាពួកគាត់សព្វថ្ងៃពិបាកណាស់ក្នុងការប្រកបរបរស្រែចំការបើធ្វើស្រែបានស្រូវលក់បានថោកទើបគាត់ប្តូរមកដាំឈូកលក់ម្តងព្រោះវាបានផលជាងធ្វើស្រែក៏ប៉ុន្តែនោះជាដំណាំឈូកបានផលក៏ពិតមែនតែអ្វីដែលពិបាកនោះគឺផ្លូវក្នុងការធ្វើដំណើរចូលទៅថែទាំដំណាំឈូករបស់គាត់ព្រោះខាងក្រុមហ៊ុន7NG បានយកគ្រឿងចក្រមកកាយផ្តា់ផ្លូវដែលជាខ្នងប្រឡាយចាស់តាំងពីសង្គមដែលបច្ចុប្បន្នក្រុមហ៊ុនចាក់ដីលប់ពីលើ។
តែបើតាមម្ចាស់ដីមួយផ្សេងទៀតដែលមានដីជាប់និងខ្នងប្រឡាយចាស់នោះ(ពោលគឺដីខ្នងប្រឡាយម្ខាងម្នាក់ជាមួយក្រុមហ៊ុន7NG) ហើយខណៈម្ចាស់ដី២.៧ ហិចតាយកគ្រឿងចក្រមកកាប់និងដឹកដីនៅក្នុងទំហំដី២.៧ហិតតានោះ(កាប់កាយម្ខាងយកមកចាក់បំពេញម្ខាង) គឺមិនប៉ះពាល់ជាមួយដីក្រុមហ៊ុននោះទេ ស្រាប់តែខាងក្រុមហ៊ុន7NG ប្រើធម៌ក្តៅយកកំលាំងស៊ីវិលឈុតខ្មៅមករារាំងទប់ស្កាត់មិនអោយម្ចាស់ដីដំណើរការតទៅទៀត។
ថែមទាំងបោះពាក្យថា«ទុកពេលរយៈពេលមួយម៉ោងអោយចេញពីទីនោះជាបន្ទាន់បើពុំដូចនេះទេមិនធានាសុវត្ថិនោះទេហើយថែមទាំងកាប់ផ្តាច់ផ្លូវមិនអោយគ្រឿងចក្រចូលតទៅទៀត។
បើតាមលោកមេឃុំវិហារសួគ៍លោកអ៊ុំម៉េងឈាងហេងបានអោយដឹងថាលោកអ៊ុំធ្វើមេឃុំវិហារសួគ៍នេះ៤អាណត្តិមកហើយ ហើយចំពោះការកាប់កាយផ្តាច់ផ្លូវរបស់ក្រុម7NG នេះគឺជាការខុសហើយព្រោះដីដែលកាប់កាយនោះគឺជាខ្នងប្រឡាយចាស់ជាដីរួម(ដីរដ្ឋ)តាំងពីសង្គមមកម្លេះដែលបច្ចុប្បន្នខាងក្រុមហ៊ុនបានចាក់ដីពីលើបន្ថែមលោកមេឃុំបានបន្តចំពោះបញ្ហានេះលោកនឹងបញ្ចូនដំណឹងនេះទៅខាងស្រុកហើយដំណោះស្រាយយ៉ាងណានោះលោកក៏មិនទាន់ដឹងនោះទេតែទោះជាយ៉ាងណាលោកអ៊ុំនិងខំប្រឹងប្រែងអោយអស់ពីសមត្ថភាពព្រោះលោកអ៊ុំធ្វើមេឃុំ៤អាណត្តិមកហើយយ៉ាងណាមិញនេះមិនមែនជាលើកទីមួយដែរដែលក្រុមហ៊ុន7NG មានទំនាស់ជាមួយម្ចាស់ដីផ្សេងមួយចំនួនទៀតតែក្រោយមកក៏មានការចរចារគ្នាផឹកទឹកតែរួចក៏ត្រូវរ៉ូវគ្នាសហការរកស៊ីជាមួយគ្នាទៅហើយអ្វីដែលស៊ីជម្រៅនោះលោកអ៊ុំក៏មិនដឹងទៀតដែរ។
ទាក់ទងនឹងបញ្ហាខាងលើនេះខាងអង្គភាព ព័ត៌មាន យើងរងចាំការបកស្រាយពីក្រុមហ៊ុន7NG ថាតើមូលហេតុអ្វីបានជាក្រុមហ៊ុនយកគ្រឿងចក្រមកកាប់កាយខ្នងប្រឡាយរបស់ដ្ឋ? តើធ្វើបែបនេះដើម្បីអ្វី?