ភ្លៀងលាយឡំខ្យល់កន្រ្តាក់បណ្ដាលឲ្យឃ្លាំងមួយរលំនិងប៉ើងដំបូលទើលើខ្សែកាប្លិ៍ភ្លើង

ភ្លៀងលាយឡំខ្យល់កន្រ្តាក់បណ្ដាលឲ្យឃ្លាំងមួយរលំនិងប៉ើងដំបូលទើលើខ្សែកាប្លិ៍ភ្លើង

ភ្នំពេញ៖ភ្លៀង១មេលាយឡំខ្យល់កន្រ្តាក់ឃ្លាំងក្រុមហ៊ុនផែស្ងួតមួយបានដួលរលំនិងប៉ើងដំបូលហើរទៅទើរលើខ្សែកាប្លិ៍ភ្លើង បណ្ដាលឲ្យដាច់និងទុស្សេបង្កការភ័យខ្លាចដល់ប្រជពលរដ្ឋយ៉ាងខ្លាំង ម្យ៉ាងទៀតផ្លូវ១ខ្សែត្រូវបានបិទមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ឡើយព្រោះខ្លាចមានគ្រោះថ្នាក់ដោយចរន្តអគ្គីសនីឆក់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង ២០នាទីល្ងាចថ្ងៃទី៣ ខែមិនថុនា ឆ្នាំ២០១៩ ហើយឃ្លាំងផែស្ងួតនោះគ្មានស្លាកយីហោឡើយ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិទួលពង្រ សង្កាត់ចោមៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀង១មេធ្លាក់ខ្លាំងលាយឡំជាមួយនិងខ្យល់កន្រ្តាក់ផងដែរ ខណៈនោះម្នាក់ៗមនមាននរណហ៊ានចេញក្រៅផ្ទះឡើយព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន។លុះដល់ពេលរាំងភ្លៀងស្ងប់ខ្យល់ស្រាប់តែឃើញឃ្លាំងផែស្ងួតមួយនោះប៉ើងដំបូលហើរទៅទើរលើខ្សែកាប្លិ៍ភ្លើងនិងរលំ បណ្ដាលឲ្យដាច់ខ្សែភ្លើងទុស្សេបែកផ្កាភ្លើងគួរឲ្យខ្លាច។

ប្រភពដដែលបានបន្តថា ខណៈនោះមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់រងរបួសនិងមានអ្នកស្លាប់ឬអត់នោះឡើយ បន្ទាប់ពីឃើញបែបនេះអាជ្ញាធរមូលដ្ឋនបានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យមើល ពីទំហំនៃការខូចខាហើយមានអ្នករបួសនិងស្លាប់ឬអត់។ប៉ុន្តែត្រូវបានខាងក្រុមហ៊ុនមិនសហការណ៍ព្រមទាំងបញ្ជាឲ្យសន្តិសុខធ្វើការរារាំងមិនឲ្យចូលទៅពិនិត្យឡើយ ហាក់មានរឿងអ្វីមួយត្រូវបិទបាំង បន្ទាប់មកដោយសារតែខ្សែភ្លើងដាច់រញ៉េរញ៉ៃនិងទុស្សេចរន្តជាបន្តបន្ទាប់ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ទើបអាជ្ញាធរសម្រេចបិទផ្លូវនោះជាបណ្ដោះអាសន្នសិនរង់ចាំចំណាត់ការបន្ត៕