យុវជនម្នាក់ជំនាញ(Hack) គណនីFacebo o k រួចផ្ញើសារខ្ចីលុយគេត្រូវតុលាការសម្រេចដាក់គុកព្រៃស
ភ្នំពេញ៖ យុវជនម្នាក់ដែលមានជំនាញខាងចូលកាន់កាប់(Hack) គណនីFacebook របស់អ្នកដទៃដើម្បីជាមធ្យោបាយឆបោកប្រាក់ត្រូវតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
ជនត្រូវចោទឈ្មោះគ្រួចស៊ីឆៃភេទប្រុសអាយុ២២ឆ្នាំត្រូវលោកឡុងវណ្ណាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនកាលពីរសៀលថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៩ម្សិលមិញពីបទឆបោកនិងបទអំពើចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យប្រព្រឹត្តនៅរាជធានីភ្នំពេញចាប់ពីអំឡុងឆ្នាំ២០១៧រហូតដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩យោងតាមមាត្រា៣៧៧មាត្រា៣៧៨និងមាត្រា៤២៧នៃក្រមព្រហ្មទណ្ឌ។
សូមរម្លឹកថាកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនជនត្រូវចោទឈ្មោះគ្រួចស៊ីឆៃកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នៅចំណុចផ្លូវលេខ១៨២សង្កាត់ទឹកល្អក់២ខណ្ឌទួលគោកបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្ចាស់គណនីFace book និងស្រាវជ្រាវរកឃើញថាជនត្រូវចោទបានលួចចូលកាន់កាប់គណនីFace book របស់ជនរងគ្រោះបានប្រហែល២០០គណនីនិងបានប្រើប្រាស់ជាង៥០គណនីFacebook ទៅឆបោកប្រាក់បានសម្រេច៕