នគរបាលស័ក្ដិ៣លួចiPad ត្រូវកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការចាត់តាមច្បាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនបានអ្នកព័ត៌មានក្នុងស្រុងឲ្យបានដឹងថា«ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣នៅនាយកដ្ឋានការពារព្រំដែនទឹកទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»

សូមជម្រាបថាបន្ទាប់ពីបណ្ដាញសង្គមFace book ធ្វើរិះគន់និងប្រតិកម្មរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣លួចiPad  នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់

សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩មន្ដ្រីនគរបាលពាក់ស័ក្ដិ៣មានឈ្មោះហេងហាប់អាយុ២៤ឆ្នាំបម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹកនិងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផងត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយក្រោយធ្វើកិច្ចសន្យានិងមានអ្នកធានា។

មន្រ្តីនគរបាលរូបនេះកាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ«រស្មីសាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោកស្រាប់តែបន្លំលួចយកiPad មួយគ្រឿងទៅបាត់រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គមFacebook និងមានគេShare រាប់ពាន់នាក់។

ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់បានលួចយកiPad នៅក្នុងហាងវីងមួយកន្លែងនៅខណ្ឌទួលគោកនោះនៅតែក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកលេងសង្គមFacebook និងគ្រប់មជ្ឈដ្ឋានតែម្តង